
សង្គម
អ្នកលក់តាមអនឡាញអាជី និងអាម៉ី ដែលមហាជនបានស្គាល់ ជាពិសេសគឺស្គាល់នៅក្នុងរឿងទុំទាវ២០២១ កាលពីពេលថ្មីៗនេះ អាម៉ី បានលក់ដាច់មួយហើយ (ពាក្យសាមញ្ញ) គឺទើបតែភ្ជាប់ពាក្យកាលពីពេលថ្មីកន្លងទៅនេះ។
ដោយឡែកអាជីវិញក៏មិនចាញ់ប្អូនដែរ គឺបានបង្ហាញវត្តមានគូជីវិតរបស់ខ្លួនផងដែរ ដោយលើកឡើងថា «ខ្ញុំសម្រេចចិត្តថាយកប្ដីហេីយបងប្អូន ជួបគ្នាថ្ងៃ23 ខែ7នេះ ក្នុងកម្មវិធីភ្ជាប់ពាក្យចា៎ អៀនណាស់» ។
បើក្រឡេកទៅមើលបងប្អូនខាងអនាគតគូដណ្ដឹងអាជីវិញ ក្រោយពីអាជីលើកឡើងខាងលើ ស្រាប់តែបងប្រុសរបស់លោក ឡាយ អេង ដែលជាអនាគតគូដណ្ដឹងថា ចាប់ពីពេលនេះបងលែងបានហៅផឹ.កស៊ីទៀតហេីយ ព្រោះហៅខ្លាចប្អូនស្រីជេ.រទាំងបងទៀត។
គាត់បានបន្ថែមថា ជាប់កម្មសិទ្ធិបញ្ញាហេីយ ជូនពរ ប្អូនស្រី និងប្អូនប្រុស ទទួលបាននូវ សុភមង្គលសំបូររុងរឿង ជោគជ័យគ្រប់ភារៈកិច្ច គិតអ្វីអោយដូចប៉ង់ប្រាថ្នា លុយកាក់ហូរចូល ឆាប់មានប៉េប៊ី ខ្ចូតៗឆ្លាតវាងវៃដូចប្អូនៗចឹង។






