
សង្គម
វត្តមានកូនប្រុសទាំង ៣ របស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន និងត្រូវជាចៅៗរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានបង្ហាញខ្លួននៅលើបណ្ដាញសង្គម ពីសកម្មភាពមនុស្សធម៌គួរជាទីគោរព និងរាប់អាន។
មហាជនមានបានសម្ដែងការចាប់អារម្មណ៍ជាខ្លាំង គឺរូបរាងដ៏សង្ហាៗរបស់ពួកគេ គឺមិនចាញ់តារាភាពយន្តនោះទេ ។
លើសពីនេះទៀតនោះ គឺមហាជនសម្ដែងការសរសើរពីអត្តចរិតល្អ មិនឆ្មើងឆ្មៃ រួសរាយរាក់ទាក់ ដើរតាមគន្លងឪពុកម្ដាយ និងមានទឹកចិត្តចេះចែករំលែកចំពោះអ្នកខ្វះខាត។
ជាក់ស្ដែងកាលពីថ្មីៗនេះ បងប្អូនទាំង ៣ បាននាំគ្នាយកនំ និងភេសជ្ជៈ ទៅជូនដល់ប្អូនៗកុមារកំព្រា នៅអង្គការមូលនិធិនៃក្តីសង្ឃឹមក្នុងក្រុងព្រៃវែងជាមួយបរិយាកាសរីករាយ និងកក់ក្ដៅ។
បើតាមលោកជំទាវ ជា ផល្គុន បានឲ្យដឹងថា កូនៗទាំង៣នេះមានឈ្មោះថា កូនប្រុស សុផានី សុផាណា និងសុផារ័ត្ន ។
បន្ទាប់ពីជូនចែកជូនកុមារៗ ថ្ងៃបន្ទាប់ លោកជំទាវ និងកូនៗក៏បានរៀបចំធ្វេី ប៊ឺហ្គឺរ សាច់គោ ជូនដល់ កងទ័ពអាវ ស , ក្រុមការងារបូជាស-ពអ្នកជំងឺកូវីដ-១៩ ព្រមទាំងបងប្អូនក្រុមការងារផ្នែកខាងអនាម័យ និងកងកម្លាំង នៅសាលាខេត្តព្រៃវែងផងដែរ ។















