
សង្គម
នៅល្ងាចម៉ោងប្រមាណម៉ោង៥ និង៣០នាទី ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិឬស្សី១គុម្ព ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីបញ្ហាចរាចរណ៍មួយនៅលើស្ពានទីតាំងខាងលើបង្កឲ្យមានការជជែកនៅលើបណ្ដាញសង្គម។
ដោយសារតែមិនមានការអធ្យាស្រ័យទើបធ្វើឲ្យមានការខាតបង់ទាំងសងខាង ខាតទាំងទ្រព្យ និងពេលវេលា ហើយរំខានដល់អ្នកដទៃទៀតផង។
យ៉ាងណាបើតាមភាគីម្ចាស់ឡានព្រូសបានអះអាងថាខ្លួនបានបើកចូលស្ពានប្រហែល៣ម៉ែត្រហើយ ប៉ុន្តែឡានធំនៅតែបើកមកយ៉ាងលឿន ទោះបីឡានតូចខំចុចស៊ីផ្លេ និងប្រើភ្លើងហ្វា ក៏ឡានធំអត់ឈប់ដែរ
គឺឡានធំនៅតែបើកមកលឿនដដែល ហើយពេលចុះមកឡានធំថាឡានខ្លួនជាន់ហ្វ្រាំងអត់ស៊ី ហើយឡានធំអូសឡានតូចទៅក្រោយទើបឃើញរូបភាពបែបនេះ។
ដោយឡែកយើងមិនឃើញមានម្ចាស់ឡានធំចេញមកបកស្រាយទេ ដោយថាឡានធំគេចខ្លួនបាត់ហើយ។
តើអ្វីទៅជាពាក្យថា ការអធ្យាស្រ័យ? ការអធ្យាស្រ័យ គឺការគោរព គ្នាយោគយល់ការអត់ឱនគ្នាតាមរយៈយល់ចិត្តគ្នាទៅវិញទៅមកទាំងកាយវាចា ទាំងចិត្ត ការផ្ដល់ឱកាស ការមិនប្រកាន់ទោសអូសដំណើរច្រើន។
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សយើងម្នាក់ៗមិនអាចខ្វះទុនក្នុងការអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកបានឡើយ ពីព្រោះថាការចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក គឺជារឿងមួយដ៏ល្អសម្រាប់ធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗប្រសើរឡើងដូចគ្នាផងដែរ។
ឯច្បា-ប់វិញគឺជាបទបញ្ញត្តិដែលកំណត់ដោយរដ្ឋ ដែលមានភាពទៀងទាត់ ត្រឹមត្រូវសម្រាប់ឲ្យពលរដ្ឋក្នុងសង្គមនីមួយៗត្រូវតែគោរពតាម ។






