
សង្គម
ជារឿងមួយដែលពិបាកទទួលយកណាស់សម្រាប់ក្រុមគ្រួសាររបស់អ្នកនាងយុគ ចិន្តានៅពេលដែលអ្នកម្តាយជាទីគោរព ស្រលាញ់ គឺអ្នកស្រី ខឹម ផល្លី ដែលមានវ័យក្បែរ៧០ឆ្នាំប៉ុណ្ណោះ ស្រាប់តែបាត់បង់ជីវិតទៅយ៉ាងលឿនៗបែបនេះ ទាំងមិនមានឈឺអ្វីសោះ។
មិនថាតែក្រុមគ្រួសារអ្នកនាងយុគ ចិន្តា ទេ សូម្បីអ្នកគាំទ្រ និងមិត្តអ្នកសិល្បៈក៏ពិបាកទទួលយកដែរចំពោះការចាកចេញទៅយ៉ាងលឿនៗបែបនេះ។
អ្វីដែលរឹតតែស្រណោះទៀតគឺនៅថ្ងៃទី ១៤ ខែកក្កដានេះ អ្នកនាងយុគ ចិន្តា បានបង្ហោះវីដេអូមួយយំរៀបរាប់ ពីឈុតខោអាវដែលម្ដាយកាលនៅរស់ឲ្យអ្នកនាងកាត់ឲ្យ តែបែរជាមិនឃើញម្ចាស់បែបនេះ។ អ្នកនាងបានរៀបរាប់ថា៖
«អ្នកម្តាយរបស់កូនអើយ កូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយ កូនរស់ដោយគ្មានម៉ែពីពេលនេះតទៅ.....ម៉ែអើយ....ហេតុអីក៏ម្តាយចាកចោលកូនលឿនម្ល៉េះ...
អ្នកម្តាយដ៏សែនមានគុណ កូនពិតជាទទួលយកមិនទាន់បានទេ អ្នកម្តាយអត់មានឈឺអីសោះ ឈុតថ្មីដែលម៉ែអោយកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ម៉េចទុកកូនចោលបែបនេះ ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ....
ម៉ែសាងបុណ្យច្រើនណាស់ម៉េចក៏ម៉ែអាយុខ្លីយ៉ាងនេះ សូមដួងវិញ្ញាណក្ខ័ណម៉ែបានសោយសុគិតិភពណាម៉ែ ជាតិណា ណា កូនប្រាថ្នាជាកូនម៉ែទៀត សូមម៉ែទៅអោយបានសុខណាម៉ែណា »
សូមទស្សនាវីដេអូខាងក្រោមនេះ៖


















