
សង្គម
ករណីឡានប៉ះគ្នានៅលើស្ពានស្ថិតនៅភូមិឬស្សី១គុម្ព ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីល្ងាច ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ បាននិងកំពុងជជែកវែកញែកនៅលើបណ្ដាញសង្គមយ៉ាងខ្លាំងអ្នកខ្លះថា
ឡានធំត្រូវ អ្នកខ្លះទៀតថាឡានតូចត្រូវ ប៉ុន្តែចំពោះឯកឧត្តម ម៉ុងឬទ្ធី លើកឡើងទស្សនៈខុសពីគេគឺ អ្នកដែលតែងតែបំពា-នត្រូវទទួលខុសត្រូវខ្លួនឯង។
ដោយក្នុងសារទាំងស្រុងនោះឯកឧត្តមបានលើកឡើងទាំងស្រុងថា៖
«កាលពីដេីមឡេីយមានឡានតិច ហេីយច្រេីនតែឡានតូចៗទៀតផង តែពេលនេះដោយសារតែស្រុកទេសរីកចំរេីន ឡានធំក៏មានកំណេីនឡានតូចរឹតតែមានកំណេីន
ដូចច្នេះហេីយយេីងមានតែខិតខំពង្រើកផ្លូវស្ពានតាមនេះដែរ ដូចរូបភាពដែលខ្ញុំតែងតែបាននឹងកំពុងតែអនុវត្តន៍រាល់ថ្ងៃនេះអីចឹង
អ្នកបេីកបរទាំងឡាយដែលតែងតែបំពា-នទទួលខុសត្រូវដោយខ្លួនឯងចុះ ។»
យ៉ាងណាទាក់ទងនឹងករណីខាងលើនេះ បើតាមលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា រថយន្តទាំង២គ្រឿងនេះ រថយន្តតូចមិនបានខុសឡើយ
គឺរថយន្តធំជាអ្នកខុសដោយសារបើកបរក្នុងល្បឿនលឿន បើទោះបីដឹងថា នៅខាងមុខមានស្ពានឆ្លងកាត់ហើយ មានរថយន្តតូចបើកចូលដល់លើស្ពានមុនក៏ដោយ ក៏រថយន្តធំនៅតែមិនបន្ថយល្បឿនទៀត
ពេលនេះរថយន្តទាំង២គ្រឿងនេះត្រូវបានអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីម្ចាស់មកដោះស្រាយគ្នា ៕












