
សង្គម
លោកអ្នកប្រហែលជាបានជ្រាបហើយករណីឡានប៉ះគ្នានៅលើស្ពានស្ថិតនៅភូមិឬស្សី១គុម្ព ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីល្ងាច ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ ។
ករណីបញ្ហាចរាចរណ៍មានការជជែកវែកញែកនៅលើបណ្ដាញសង្គមយ៉ាងខ្លាំង រហូតដល់រសៀលថ្ងៃទី ១៥ ខែកក្កដា នេះ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកយកហេតុផលផ្លូវច្បា.ប់មកបង្ហាញសាធារណៈជូនឲ្យបានជ្រាបថា៖
យោងមាត្រា២០ ចំណុចទី៧ នៃច្បា.ប់ស្តីពីចរាចរណ៍ផ្លូវគោក
- នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំ ត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។ តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន។
យ៉ាងណាក្រោយលើកឡើងបែបនេះមានការបញ្ចេញមតិមិនពេញចិត្តផងដែរ ថាមិនគួរយករូបមួយសន្លឹកមកវិនិច្ឆ័យរកខុសត្រូវឡើយ។
យ៉ាងណានាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន*បញ្ជាក់ថា ការផុសនេះមិនមែនរកខុសត្រូវទេ គ្រាន់តែចែករំលែកច្បា.ប់ចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ។
"បើកបរដោយការប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍"
សូមជម្រាបជូនថា បើតាមភាគីម្ចាស់ឡានព្រូសបានអះអាងថាខ្លួនបានបើកចូលស្ពានប្រហែល៣ម៉ែត្រហើយ ប៉ុន្តែឡានធំនៅតែបើកមកយ៉ាងលឿន ទោះបីឡានតូចខំចុចស៊ីផ្លេ និងប្រើភ្លើងហ្វា ក៏ឡានធំអត់ឈប់ដែរ
គឺឡានធំនៅតែបើកមកលឿនដដែល ហើយពេលចុះមកឡានធំថាឡានខ្លួនជាន់ហ្វ្រាំងអត់ស៊ី ហើយឡានធំអូសឡានតូចទៅក្រោយទើបឃើញរូបភាពបែបនេះ។
ដោយឡែកយើងមិនឃើញមានម្ចាស់ឡានធំចេញមកបកស្រាយទេ ដោយថាឡានធំគេចខ្លួនបាត់ហើយ។








