លែងឲ្យមានក្រុមម៉ូតូបំពាក់សារ៉ែន ដែលតែងតែជិះបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ទៀតហើយ ព្រោះមូលហេតុនេះ!

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលធានីភ្នំពេញថា លែងឲ្យមានក្រុមម៉ូតូបំពាក់សារ៉ែន ដែលតែងតែជិះបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ធ្វើសកម្មភាពទៀតហើយ កាលពីថ្ងៃទី១២ កក្កដា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានឲ្យដឹងបន្ថែមថា សមត្ថកិច្ចបានដកហូតសម្ភារៈ ព្រមទាំងបានណែនាំឲ្យក្រុមខាងលើនេះ បញ្ឈប់សកម្មភាពជាបន្ទាន់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណជូនពលរដ្ឋ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យដដែលបានបញ្ជាក់ពីមូលហេតុផងដែរ ដែលហាមមិនឲ្យមានសកម្មភាពខាងលើនេះ គឺដោយសារតែមានពលរដ្ឋជាច្រើននាក់បានសម្ដែងការមិនពេញចិត្ត និងរាយការណ៍ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើសពីនេះគឺវាបាត់បង់សណ្ដាប់ធ្នាប់ បង្កបញ្ហាដល់អ្នកដំណើរផ្សេងទៀត ក្នុងការធ្វើចរាចរណ៍ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាន សុខសីហា ក៏បានបន្ថែមថា សកម្មភាពកន្លងមកដែលក្រុមខាងលើនេះបានធ្វើគឺ គ្មានការអនុញ្ញាត ឬការស្នើសុំច្បា-ប់ពីខាងណាឡើយ ហើយករណីក្រុមទាំងនេះ នៅតែបន្តសកម្មភាពសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បា-ប់ លើកលែងតែមានការអនុញ្ញាតត្រឹមត្រូវ ក្រោមការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ និងខាងស្នងការដ្ឋាននគរបាល៕

@FirstNewsAsia