
សង្គម
បុរសម្នាក់ស្លា.ប់ដោយសារខូវិដ១៩ នៅស្រុកមេមត់ បន្សល់ទុកកូនតូចបីនាក់ និងប្រពន្ធកំពុងធ្វើចត្តាឡីស័ក ។
បុរសម្នាក់ស្លា.ប់ដោយជំងឺកូវីដមានឈ្មោះ សាំ ប្រុស អាយុ ៥១ ឆ្នាំ រស់នៅភូមិ ច្រកត្រាវ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានតេស្តឃេីញវិជ្ជមាន កូវីដ នៅថ្ងៃទី ១០ កក្កដា ២០២១ ហេីយចូលសម្រាកព្យាបាលទាំងប្តី ទាំងប្រពន្ធ ។
មកដល់ព្រឹកថ្ងៃទី ១៥ កក្កដា ២០២១ បានធ្វេីទុក ហត់ ពិបាកដកដង្ហេីម នៅម៉ោង ២ : ៣០ នាទីយប់ ខាងក្រុមគ្រូពេទ្យបានចូលទៅព្យាបាល និង ដាក់អុកស៊ីហ្សែនជូនគាត់រហូត ដល់ម៉ោង ៥ : ២០ នាទី អ្នកជំងឺធ្វេីទុកខ្លាំង ហេីយបាន ផុតដង្ហេីម នៅម៉ោង ៥:៣០ នាទី ព្រឹក ។
ក្រុមគ្រូពេទ្យព្យាបាល ជំងឺ កូវីដ ស្រុកមេមត់សូមចូលរួមសោក ស្តាយ ចំពោះ គ្រួសារ ស.ព និងក្រុមគ្រួសារ។ រូបភាព គ្រូពេទ្យស្រុកមេមត់



