
សង្គម
កំពត៖សត្វខ្លាពពកមួយក្បាលត្រូវបាន លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សង្គ្រោះឡើងវិញ ដោយការទិញពីអ្នកដាក់អន្ទាក់ ដើម្បីព្រលែងចូលក្នុងព្រៃវិញ។
លោកស្នងការបានប្រាប់ឱ្យសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ថាលោកបានទទួលដំណឹងថាអ្នកឃុំស្ទឹងកែវ ស្រុកទឹកឈូបានដាក់អន្ទាក់ជាប់សត្វខ្លាពពកមួយក្បាល។
ដោយលោកនៅចាំប្រសាសន៍ណែនាំរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានទើបលោក និងមន្ត្រីក្រោមឱវាទមួយចំនួនសម្រេចទិញសត្វកម្រនេះដើម្បីយកទៅព្រលែងចូលក្នុងព្រៃវិញ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ផងដែរថា ដោយសារតែស្ថានភាពសត្វខ្លានាពេលនេះកំពុងមានរបួ.សដោយសារខ្សែអន្ទាក់ គឺមិនអាចព្រលែងភ្លាមៗទេ ត្រូវប្រើពេលវេលាដើម្បីព្យាបាលសិន។
ហើយនៅពេលសុខភាពបានប្រក្រតីឡើងវិញ លោកនឹងនាំយកទៅព្រលែងនៅក្នុងព្រៃទីដែលមានសុវត្ថិភាពសម្រាប់ពពួកសត្វកំពុងប្រឈមនឹងការផុតពូជនេះ។

