
សង្គម
ក្រោយពីមានការប្រតិកម្មពីមហាជន ក៏ដូចជាថ្នាក់ដឹកនាំកំពូល ជុំវិញការប្រកួតរវាងកីឡាករឃឹម បូរ៉ា និងកីឡាករម៉ឺន មេឃា រួចមក លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រើធម៌ក្ដៅភ្លាមៗ។
មន្ត្រីកីឡារូបនេះបានចេញលិខិត៣ច្បាប់ដូចៗគ្នាក្នុងពេលតែមួយ ដោយ៖
លោក មាស សុខគ្រី ត្រូវបានពិ-ន័យព្យួរការងារយៈពេល ៦សប្ដាហ៍ ពាក់ព័ន្ធនឹងការផ្ដល់យោបល់ និងពិភាក្សាជាមួយខាង Sponsor ខុសពីបទបញ្ជាបច្ចេកទេស។
លោក រៀម កុសល អាជ្ញាកណ្ដាល ពិ-ន័យព្យួរការងារ ៤សប្ដាហ៍ ដោយសារកំហុសធ្វេសប្រហែលយឺតយ៉ាវទុកឱកាសឲ្យកីឡាករម្ខាងបោកកីឡាករម្ខាងទៀតធ្ងន់ធ្ងរពេក មិនបានបំពេញតួនាទីឲ្យបានទាន់ពេលវេលាជាមួយគណៈវិនិច្ឆ័យ។
កីឡាករ ម៉ឺន មេឃា ទទួលបានការស្ដីប-ន្ទោស និងណែនាំកុំឲ្យកំហុសបច្ចេកទេសថ្ងៃក្រោយទៀត ហើយត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌កីឡាឲ្យបានខ្ពស់។








