លាក់ខ្លួននៅទីនេះសោះ ជិតបង្កើយ កុំភ្លេចចូលទស្សនាផងណា អង្គរវត្តដែលចម្លងដោយស្នាដៃកូនខ្មែរយើងទេ (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទអង្គរវត្តគឺជាដួងព្រលឹងជាតិខ្មែរ ហើយជាទីក្រុងប្រាសាទបុរាណដ៏ធំមួយនៅលើពិភពលោក ដែលពោរពេញដោយភាពអស្ចារ្យ និងអាថ៍កំបាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទអង្គវត្តជាស្ថាបត្យកម្មដ៏អស្ចារ្យលើសកលលោក ប្រើកម្លាំងពលកម្មប្រមាណជាង 30មុឺននាក់ និង ដំរី ជាង 6ពាន់ក្បាល និងប្រើប្រាស់ដុំថ្មតំរៀបលើគ្នារាប់ពាន់លានតោនក្លាយជាតួប្រាសាទដ៏រឹងម៉ាំ ដែលបានឈរនៅរាប់ពាន់ឆ្នាំមកហើយ និងទទួលបានការកោតស្ញប់ស្ញែងពីសកលលោកនូវស្នាដៃដ៏ល្អឯកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទអង្គរវត្តត្រូវបានដាក់ចូលជាសម្បតិ្តបេតិកភណ្ឌពិភពលោក អស់រយៈពេល ២៩ឆ្នាំហើយ គិតមកដល់ត្រឹមថ្ងៃទី ១៤ធ្នូ ឆ្នាំ២០២១។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៤ ខែធ្នូឆ្នាំ ១៩៩២ ក្នុងសម័យប្រជុំលើកទី ១៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។

យ៉ាងណាមិញ នៅឯខេត្តកំពតឯនេះវិញ កូនខ្មែរក៏បានរំលេចនូវលេចរូបរាងប្រាសាទអង្គរវត្តរចនាបទចម្លងតាម មកសាងសង់នៅលើទឹកដីខេត្តកំពត ភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រចនាបទចម្លងឡើងវិញនេះជាស្នាដៃរបស់វិស្វករខ្មែរអមជាមួយទេសភាពព្រៃប្រឹក្សា ជើងភ្នំបូកគោ។

បើបងប្អូនបានធ្វើដំណើរទៅខេត្តកំពត ឬរមណីយដ្ឋានក្បែរនោះ កុំភ្លេចឆ្លៀតទៅលេងប្រាសាទនេះផងដើម្បីដឹងថាស្រស់ស្អាតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

@FirstNewsAsia