ឃើញទិដ្ឋភាពនេះស្លុតណាស់ ជួយបួងសួងផង អតីតស្តេចប្រដាល់គុនខ្មែរឆ្លងកូវីដ កំពុងនៅបន្ទប់សង្គ្រោះបន្ទាន់!

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ អតីតស្តេចប្រដាល់គុនខ្មែរ និងជាគ្រូបង្វឹក គឺកីឡាករអេភូថង ពេលនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមណ្ឌលពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោយឆ្លងជំងឺកូវីដ-១៩ កាលពីចុងសប្ដាហ៍មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូអេ ភូថង មានអាយុ៤៦ឆ្នាំហើយ បន្ទាប់ពីជំងឺចាស់បានរើឡើងវិញ ធ្វើឲ្យលោកហត់ដង្ហក់ខ្លាំង ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យពិនិត្យ ហើយក្រោយធ្វើតេស្តរកមេរោគកូវីដ-១៩ ស្រាប់តែឃើញលទ្ធផលវិជ្ជមានមេរោគនេះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីកូវីដ១៩នេះ ពេលនេះលោកក៏កំពុងមានជំងឺប្រចាំកាយផងដែរ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា នៅល្ងាចថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១នេះក៏មានសេចក្តីរាយការណ៍ថាពេលនេះលោកបានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯគ្រួសារលោក កូនៗ និងភរិយាមិនមានលទ្ធផលវិជ្ជមាន នៅឡើយទេ ខណៈក្រុមកូនសិស្សជាកីឡាករ ក៏កំពុងធ្វើចត្តាឡីស័ក និងតេស្តរកមេរោគកូវីដ-១៩បន្តទៀតដែរ។

@FirstNewsAsia