វត្តសំបួរមាស ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងធ្វើអាជីវកម្មលើសាកស-ព គាត់ជួបផ្ទាល់ ដែលចំណាយនឹកស្មានមិនដល់

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ លោក អ៊ឹម បុរិន្ទ អ្នកហោរាសាស្ត្រខ្មែរ បានលើកឡើងថា ក្រុមគ្រសារមានទុក្ខធ្ងន់ ដោយមានសាច់ញាតិទទួល មរណៈភាព មានក្រុមឱកាសនិយម គឺក្រុមអាចារ្យ នៅវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងធ្វើអាជីវកម្មលើមរណៈទុក្ខ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាពេលថ្មីៗនេះ លោក អ៊ឹម បុរិន្ទ បានបញ្ជាក់ថា «យល់ស្ថានការណ៍ដូចនេះ ក្រុមឱកាសនិយមក្រុមអាចារ្យ យោគី ដូនជី តាជី ដែលរស់នៅដុះស្លែរ ក្នុងទីប៉ាឆាស្គាល់ស្ថានការណ៍ ចំពោះអ្នករងទុក្ខ ដូច្នេះឆ្លៀត ឱកាសធ្វើអាជីវកម្មលើសាកស-ពលើក្រុមគ្រួសារ ដែលជ-ន-រ-ងគ្រោះជួបនឹងម-រ-ណៈទុក្ខ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ដថា ជាក់ស្ដែងនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ រូបលោក បានជួបផ្តាល់ដែលបានបាត់បង់ កូនស្រីជាទីស្រឡាញ់ លោកបានដឹកស-ពទៅដំកល់ធ្វើបុណ្យនឹងបូ-ជាស-ពនៅបរិវេណទីប៉ាឆាវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកថា រថយន្តដឹកស-ព ចេញពីបុរីពិភពថ្មីចំការដូង ដល់ទីប៉ាឆាវត្តសំបួរចម្ងាយ១២០០ម៉ែត្រ តម្លៃ៨០ដុល្លារ។ ដោយឡែក មេរុបូជាសព (មេរុរបស់វត្ត) ដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងទុកបូជាសពពុទ្ធសាសនិកជន (មេរុកសាងអំពីថ្ម) តម្លៃស-ពមួយរូប ៧០០ដុល្លារ ក្នុងនោះ មានក្ដា-រម្ឈូ-សធ្វើអំពីក្ដារកុងផ្លាកេមួយសម្រាប់ដាក់ស-ព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ថែមថា ឫស្សី ដាក់សំឡីជ្រលក់ប្រេងកាតមួយដើមសម្រាប់ឈួលភ្លើងតម្លៃ ៤៨.០០០រៀល។ ដោយឡែក រួមមាន លោកអាចារ្យ យោជីពីរនាក់ និងយាយជី ៥ ទៅ៦នាក់ គាត់និយាយថា គាត់រស់នៅទីនេះរកស៊ីមុខរបរនឹង២០ឆ្នាំមកហើយ។ ពួកគាត់តែងតែណែនាំពួកយើងទិញនេះទិញនោះដាក់ឱ្យស-ព ក្រុមគ្រួសារដែលកំពុងរងទុក្ខ និងសោ-គសង្រែងអាណិតកូនផង ធ្វើតាមគាត់ទាំងអស់ហើយរបស់ទាំងអស់នោះថ្លៃៗកប់ពពក។

លោក បញ្ជាក់ទៀតថា នៅមានរឿងគួរឱ្យហួសចិត្តពីររឿងទៀតនោះគឺ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី១-គឺប៉ាឡុងដែលរៀបចំសម្រាប់សពតម្លៃ ៨០ដុល្លារ ដែលអាចារ្យតម្រូវឱ្យជាវដែរនោះ លោកសង្កេតឃើញថា គ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះតែមិនបាន ឱ្យព្រះសង្ឃវេរទេ ហើយចប់កម្មវិធីហើយក៏មិនឃើញព្រះសង្ឃយកទៅដែរ។

ទី២-ចំណែកយាយជីដែលគាត់រស់ នៅប្រកបរបរនេះដុះស្លែរនោះគាត់បានដើរប្រមូលក្រដាស់មាសក្រដាស់ប្រាក់ដែលយើងបាចនៅពេលហែរសពជុំវិញមេរុនោះមករៀបចំទុកវិញសម្រាប់លក់ឱ្យសពក្រោយៗទៀត។

សម្រាប់លោកអាចារ្យ យោគី យាយជីការចំណាយទៅលើពួកគាត់ត្រូវចំណាយប្រហែល៣០០ដុល្លារទៀត។នៅមានរឿងតូចតាចជាច្រើនទៀតដែលខ្ញុំមិនចង់និយាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ឹម បុរិន្ទ អ្នកហោរាសាស្ត្រខ្មែរ រៀបរាប់ទៀតថា នៅក្នុងពិធីបុណ្យ ៧ថ្ងៃរបស់កូនលោក មានលោកតាលោកយាយមកពីទីផ្សេងៗ លោកបាននិយាយរឿងនេះប្រាប់គាត់គាត់បានឆ្លើយតបមកលោកថា នៅវត្តគាត់បូជាស-ពមួយថ្លៃ១៥០០ដុល្លារ ខ្លះទៀតថាវត្តគាត់ដល់ទៅ១៨០០ដុល្លារឯណោះ។

ចឹងវត្តដែលមានមេរុភាគច្រើននៅទីក្រុងភ្នំពេញគឺបូជាស-ពមួយៗមានតម្លៃខ្ពស់ណាស់ស្ទើគ្រប់វត្តទៅហើយ។សម្រាប់ជនដែលមានថវិការគួរសមវាមិនអីទេតែសម្រាប់ជនក្រីក្រវិញ តើយ៉ាងណាទៅ សូមពិចារណាផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ដថា សួរថា ព្រះគ្រូចៅអធិការវត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុងក្រសួងធម្មការ ដឹងរឿងអស់នេះទេបើមិនដឹងគួរចាត់វិធានការដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនារក្សាជំនឿទំនៀមទម្លាប់សាសនាកុំឱ្យពួកឱកាសនិយមឆ្លៀតឱកាសបំផ្លាញព្រះពុទ្ធសាសនាផង បំផ្លាញប្រពៃណីទំនៀមទម្លាប់សាសនាផង ក្នុងពេលវេលាដែលប្រជាពលរដ្ឋកំពុងរងទុក្ខដោយសារកូវីដ-១៩ផង៕

@FirstNewsAsia