
សង្គម
កំពត៖ សត្វខ្លាពពកមួយក្បាលត្រូវបាន សង្គ្រោះឡើងវិញ ដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចំណាយថវិការទិញដើម្បីព្រលែងចូលក្នុងព្រៃវិញ។
យ៉ាងណាក្រោយព័ត៌មានត្រូវបានផ្សព្វផ្សាយត្រូវមានអ្នកលេងបណ្ដាញសង្គមបញ្ចេញមតិមួយចំនួន ឆ្ងល់ និងរិះគន់ផងដែរ ថាហេតុអ្វីត្រូវចំណាយលុយដើម្បីទិញ ហេតុអ្វីមិនអនុវត្តច្បា-ប់? ឯអ្នកខ្លះទៀតថាធ្វើបែបនេះជាការជម្រុញលើកទឹកចិត្តឲ្យបន្តការដាក់អន្ទាក់ទៀត!
ទាក់ទងនឹងការប្រតិកម្មរបស់អ្នកលេងបណ្ដាញសង្គម លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា
លោកមិនមែនទិញសត្វពីព្រាន ហើយជម្រុញ ឬលើកទឹកចិត្តឲ្យពួកព្រានទៅបន្តដាក់សត្វព្រៃនោះទេបាទ
លោកបានបន្ថែមថា សត្វខ្លាដ៏កម្រនេះត្រូវបានគេលក់តពីរបីម្ចាស់រួចទៅហើយ បងប្អូនប្រជាពលរដ្ឋដឹងថាខ្ញុំស្រលាញ់សត្វទើបគេប្រាប់លោក។
ទើបលោកពឹងពាក់ឲ្យបងប្អូនប្រជាពលរដ្ឋជួយទិញឲ្យលោក លោកចំណាយលុយទិញព្រោះខ្ញុំមានចិត្តចង់ចូលរួមដើម្បីអភិរក្សសត្វព្រៃ ។
លោកបញ្ជាក់ទៀតថា បើលោកមិនទិញពីគេមក ប្រហែលជាសត្វខ្លានេះក្លាយទៅជាម្ហូបបាត់ហើយ ។




