
សង្គម
ភ្នំពេញ៖ អតីតស្តេចប្រដាល់គុនខ្មែរ និងជាគ្រូបង្វឹក គឺលោក អេភូថង ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមណ្ឌលពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោយឆ្លងជំងឺកូវីដ-១៩ កាលពីចុងសប្ដាហ៍មុន ខណៈកំពុងមានជំងឺប្រចាំកាយផង។
ក្រោយឃើញសភាពលោកបែបនេះធ្វើឲ្យមហាជនដែលបានស្គាល់មានអារម្មណ៍ស្លុតចិត្ត នឹកអាណិតដល់រូបលោក ថែមទាំងបានដឹងដំណឹងដល់អ្នកនាង ទ្រី ដាណា ដែលជាអ្នកជំនួញល្បីផងដែរ។
អ្នកនាងទ្រី ដាណាលើកឡើងថា ៖មើលទៅជីវភាពគាត់មិនល្អប៉ុន្មានទេ ហើយមកកើតកូវីដ១៩ ទៀត កាលខ្ញុំនៅក្មេង ល្បីឈ្មោះគាត់ណាស់ ស្ដេចប្រដាល់ស្រុកខ្មែរ អេ ភូថង អ្នកណាក៏ស្គាល់ដែរ ទោះខ្ញុំមិនមែនអ្នកមើលប្រដាល់ក៏ស្គាល់គាត់ដែរ។
ជាមួយគ្នានេះដែរ អ្នកនាងបានជួយដោះស្រាយជីវភាពគាត់ 1000$ ដោយឲ្យចាំឱ្យក្រុមការងារប្រគល់ជូនប្រពន្ធគាត់។
ជាចុងក្រោយអ្នកនាងសង្ឃឹមថាលោកគ្រូអេ ឆាប់ជាសះស្បើយ ឆាប់បានមកបង្ហាត់សិស្សវិញ។
សូមជម្រាបជូនថា លោកគ្រូអេ ភូថង មានអាយុ៤៦ឆ្នាំហើយ បន្ទាប់ពីជំងឺចាស់បានរើឡើងវិញ ធ្វើឲ្យលោកហត់ដង្ហក់ខ្លាំង ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យពិនិត្យ ហើយក្រោយធ្វើតេស្តរកមេរោគកូវីដ-១៩ ស្រាប់តែឃើញលទ្ធផលវិជ្ជមានមេរោគនេះតែម្តង។
ក្រៅពីកូវីដ១៩នេះ ពេលនេះលោកក៏កំពុងមានជំងឺប្រចាំកាយផងដែរ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ។
យ៉ាងណា នៅល្ងាចថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១នេះក៏មានសេចក្តីរាយការណ៍ថាពេលនេះលោកបានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
ចំណែកឯគ្រួសារលោក កូនៗ និងភរិយាមិនមានលទ្ធផលវិជ្ជមាន នៅឡើយទេ ខណៈក្រុមកូនសិស្សជាកីឡាករ ក៏កំពុងធ្វើចត្តាឡីស័ក និងតេស្តរកមេរោគកូវីដ-១៩បន្តទៀតដែរ។










