សូមឲ្យឆាប់ជាលោកគ្រូអេ ក្រោយដឹងដំណឹងលោកគ្រូ ក្រុមគ្រួសារ “ត្រកូលឡេង” ឧបត្ថម្ភថវិកាជូនមិនរង់ចាំយូរ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដែលទទួលបានដំណឹងថា អតីតស្តេចប្រដាល់គុនខ្មែរ និងជាគ្រូបង្វឹក គឺលោក អេភូថង ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមណ្ឌលពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយសារកូវីដ១៩ លោកឧកញ៉ា ឡេង និមល ក្រុមគ្រួសារត្រកូល “ឡេង” បានប្រកាសឧបត្ថម្ភជាថវិកាដើម្បីសម្រួលជីវភាពគ្រួសាររបស់លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទំព័រហ្វេប៊ុកនៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ លោកឧកញ៉ា ឡេង និមល អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា ខ្នាតយក្ស បានឲ្យដឹងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំបាទ ក្រុមគ្រួសារត្រកូល (ឡេង) ជូនលោកគ្រូ អេ ភូថង ស្ដេចប្រដាល់ ៤.000.000 រៀល (បួនលានរៀល) ដើម្បីជួយសម្រួលជីវភាពគ្រួសារលោកគ្រូ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ លោកឧកញ៉ាក៏សូមជូនពរឲ្យលោក អេ ភូថង ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩មួយនេះ ដើម្បីត្រឡប់មកផ្ទះ ហើយនឹងបន្តបណ្តុះបណ្តាលសិស្សជំនាន់ក្រោយ ក្នុងវិស័យកីឡាប្រដាល់គុនខ្មែររបស់យើងបានរីកចម្រើនទៅមុខបន្តទៀត។

@FirstNewsAsia