
សង្គម
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃា-ត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន ខ្លួនលេខ១៨៥ អ.យ.ថ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ របស់លោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធនីភ្នំពេញ ពីបទ ឆ-បោក។
បុរសខាងលើនេះបានប្រើប្រាស់ដោយខុសច្បា-ប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០ និងអំឡុងខែមិថុនា ឆ្នាំ២០២១ ។
ជនជាប់ចោទឈ្មោះ នាង ណុយ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃា-ត់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចភូមិវិហារសួគ៌ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
បើតាមប្រភពព័ត៌មាន ជ.ន.សង្ស័.យខាងលើបានឆ.បោ.ក ឈ្មោះ អៀ សៅរី ភេទស្រី អាយុ២៩ឆ្នាំ អស់ប្រាក់ចំនួន៤,០០០,០០០រៀល (បួនលានរៀល) ជាថ្នូរនឹងការរត់ការដោះ.លែ.ងប្ដី ហើយមានជ.ន.រ.ង.គ្រោះម្នាក់ទៀត ឈ្មោះ សំ សម្បត្តិ ភេទស្រី អាយុ៤៧ឆ្នាំ នៅបុរីលឹមឈាងហាក់ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាញ់បោ.កជ.នស.ង្ស័.យរឿងរ.ត់ការផ្ទេរកម្មសិទ្ធិដី និងផ្ទះសម្បែងអស់ចំនួន២,៤០០ដុល្លារ។
ហើយការដែលធ្វើឲ្យអ្នករ.ង.គ្រោះជឿជាក់ រហូតចា.ញ់បោ.កបែបនេះ ក៏ព្រោះតែជ.ន.នេះបានបន្លំខ្លួនជាម.ន្ត្រី.ន.គ.រ.បាល ដោយស្លៀកពាក់ឯកសណ្ឋានន.គ.រ.បា.ល.ជាតិ និងពាក់ស័ក្ដិ៣ថែមទៀតផង។
ករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនទៅតុលា-ការដើម្បីអនុវត្តតាមនីតិវិធី ៕


