
សង្គម
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់បានពន្យល់រួចហើយ អំពីមូលហេតុដែលអ្នកចាក់វ៉ាក់សាំងជំងឺកូវីដ១៩ គ្រប់ចំនួនហើយ តែនៅតែឆ្លងជំងឺនេះទៀត។
ជាក់ស្ដែងលោកគ្រូអេ ទោះបីជាបានចាក់វ៉ាក់សាំងកូវីត១៩ ២ដូស៍រួចហេីយក៏ដោយនៅតែឆ្លងដដែល។
ក្រៅពីលោកគ្រូ អេភូថង នៅមានមនុស្សជាច្រេីនទៀតដែលបានឆ្លងទោះគាត់បានចាក់វ៉ាក់សាំងរួចរាល់ក៏ដោយ។
នេះបើតាមការបញ្ជាក់បន្ថែមពីលោក ថៃ ដែលជាក្រុមការងារផលិតប័ណ្ណវ៉ាក់សាំង យ៉ាងណាលោកថាលោកមិនមែនជាអ្នកជំនាញទេ គ្រាន់តែអាចដឹងរឿងមួយចំនួនខ្លះដែរ។
ទាក់ទងនឹងរឿងនេះសូមស្ដាប់ការពន្យល់ឡើងវិញលម្អិតរបស់លោកស្រី ឱ វណ្ណឌីនខាងក្រោមនេះ៖






