តេីពាក្យថា​ «ឧកញ៉ា​ »​ ជាងារ​ ឬ​ ជាឈ្មោះបន្ថែម? បានជាសម្តេចព្រះមហាសង្ឃរាជ ប្រើយ៉ាងនេះ?

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅប្រិយមិត្តប្រហែលជាបានជ្រាបហើយទាក់ទងនឹងការតែងតាំងឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ ជាអ្នកលក់ឡេ និងលោកគ្រូមហាជ័យម្ចាស់វិមានមហាជ័យ ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការតែងតាំងនេះលើបណ្ដាញសង្គម មានការរិះគន់យ៉ាងច្រើនជាបន្តបន្ទាប់ផង ខណៈអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានសំណូមពរកុំឲ្យមានការជេ-រប្រមា-ថ ដែលនាំឲ្យមានបាបកម្មលើខ្លួនឯង ហើយបើថាទេ មិនច្បាស់លាស់ទេ យើងសាកសួរលោកផ្ទាល់ ដើម្បីបានដឹងព័ត៌មានហ្នឹង ព្រោះការតែងតាំងខាងលើនេះពុំមែនជាការសម្រេចរបស់ក្រសួងធម្មការ និងសាសនានោះឡើយ តែជាការសម្រេចរបស់គណៈសង្ឃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមហាជនក៏បន្តភ្ញាក់ផ្អើលទៀត បន្ទាប់ពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី បានលើកឡើងឈ្មោះលោកគ្រូមហាជ័យ សុទ្ធតែឧកញ៉ា។

នេះបើតាមការលើកឡើងតាមរយៈផេករបស់សម្តេចព្រះមហាសង្ឃផ្ទាល់ កាលពីថ្ងៃទី១៦ កក្កដា ដោយមានខ្លឹមសារទាំងស្រុងថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

« ដោយសទ្ធាជ្រះថ្លាប្រកបដោយទឹកចិត្តគោរពចំពោះលោកយាយឧបាសិកា ភុំ សៃ ត្រូវជាលោកយាយបង្កើតបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥ នាទី ក្នុងជន្មាយុ ៨៦ ឆ្នាំ ដោយរោគាពាធ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបលោកឧកញ៉ាបុណ្ណមីត្រៃលោកនាថមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឆេង ប៉េងគុណ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បានចូលមកសុំបព្វជ្ជា-ឧបសម្ប័ទក្នុងសំណាក់សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ នាវត្តបទុមធម្មយុត្ត សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចព្រះរាជឧបជ្ឈាយ៍បានឱ្យនាមបញ្ញត្តិ «នរគុណធម្មោ»

@FirstNewsAsia