
សង្គម
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានស្នើសុំឲ្យអគ្គបញ្ជាការ និងក្រសួងការពារជាតិ ជួយពិនិត្យអត្តសញ្ញាណយោធា២នាក់ និងបក្សពួក ដែលនាំគ្នាមកផឹកសុីខុសគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនៅក្នុងមូលដ្ឋានដែលលោកកំពុងដឹកនាំគ្រប់គ្រង។
អភិបាលស្រុកលើកដែកបានបន្តថា ក្នុងនាមជាមន្ត្រីមិនចូលរួមហើយ បែរជាផ្គើននឹងបទបញ្ជារាជរដ្ឋាភិបាលទៀត។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក៏បានបង្ហោះលើគណនីផ្ទាល់ខ្លួន ដោយរៀបរាប់ថា៖
«ស្នើអគ្គបញ្ជាការ និងក្រសួងការពារជាតិ ពិនិត្យអត្តសញ្ញាណបុគ្គលយោធា២រូប និងបក្សពួក ដែលនាំគ្នាមកផឹកសុី ខុសគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងពិសេសក្នុងយុទ្ធនាការប្រយុ-ទ្ធប្រ-ឆាំ-ងកូវីដ១៩។
ការជួបជុំនេះ កាលពី ថ្ងៃសៅរ៍ទី១៧ ខែកក្តដា ឆ្នាំ២០២១ នៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក។
ក្នុងនាមជាមន្ត្រីមិនចូលរួម ហើយផ្គើននិងបទបញ្ជារាជរដ្ឋាភិបាលទៀត!ក្រសួងការពារជាតិ»៕



