
សង្គម
រាជធានីភ្នំពេញ ៖ យុវជន និងយុវតីចំនួន២ក្រុម ខណៈពេលផឹកស៊ីជិតគ្នា នៅក្នុងហាងលក់ស្រាក្រឡុកមួយកន្លែង ហើយបានសម្លឹងមើលមុខ ឌឺដងដាក់គ្នាចុះឡើងៗក៏ក្លាយទៅជាទំនា.ស់ រហូតឈានដល់ការវាយតប់គ្នាដូចរឿងភាគភាពយន្តចិនហុងកុង។
ហេតុបង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលសង្កាត់ចោមចៅទី៣នេះ កើតឡើងនៅម៉ោង៥ទៀបភ្លឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ត្រង់ចំណុចស្តុបជម្ពូវ័នផ្លូវជាតិ៤កែងមហាវិថីឈ្នះឈ្នះភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយុវតីទាំង២ក្រុមនេះ សរុបបានចំនួន១៥នាក់ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ខណៈយុវជននាំគ្នារត់គេចខ្លួនបាត់អស់។
បើតាមលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅទី៣ បានឲ្យដឹងថា ក្រុមក្មេងស្រីៗខាងលើគឺជាអ្នកលក់ស្រាក្រឡុកនាពេលរាត្រីនៅទីតាំងកើតហេតុខាងលើ បានឈ្លោះប្រកែកគ្នាព្រោះតែរឿងដណ្តើមម៉ូយគ្នា ធ្វើឲ្យហិ.ង្សាពាក្យសំដីបានកើតឡើងរហូតប៊ិះនឹងប៉ះទង្គិចការវា-យត-បគ្នាទៀតផង។
ក្រោយមកប៉ុស្តិ៍សមត្ថកិច្ចបានធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់ការឈ្លោះគ្នាបន្តទៀត រួចអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញរៀងខ្លួនផងដែរ៕




