
សង្គម
ភ្នំពេញ៖កាលពីពេលថ្មីៗកន្លងទៅ លោក សុខ រ៉ាស៊ី ពិធីករ ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស បានដាក់ពាក្យបណ្ដឹ.ងតាមផ្លូវច្បា.ប់ ប្ដឹ.ងលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធីប្រកួត «Miss Grand Cambodia 2020»។
លោកថា ដោយអស់ភាពអត់ធ្មត់ហើយដែលសម្រេចចិត្តប្ដឹ.ង ពីបទរំ.លោ.ភលើសេចក្ដីទុកចិត្ត ព្រោះលោក អ៊ិន សុភិន បានជំពាក់ប្រាក់លោកចំនួន១៥៧០០ដុល្លារ ថ្លៃរៀបចំឆាកប្រកួត Miss Grand Cambodia 2020 ហើយម្ចាស់ផលិតកម្មរូបនេះមិនព្រមទូទាត់សងលោកតាមសន្យាព្រមទាំងគេចវែសរយៈពេលជិត១ឆ្នាំមកហើយ។
លោកថា ព្រោះតែលោកយល់ថា ជាអ្នកសិល្បៈដូចគ្នា តែងតែមានការងារជាមួយគ្នា មិនអាចគេចចេញពីគ្នាបានឡើយ ជាពិសេសគឺលោកយល់លើកិត្តិយសដ៏សំខាន់ ប៉ុន្តែពេលលោកសួរនាំ ពីបញ្ហាលុយជំពាក់ថ្លៃជួលឆាក និងសំឡេង ពេលរៀបចំកម្មវិធី «Miss Grand Cambodia 2020» គឺលោក អ៊ិន សុភិន តែងសន្យាថា ចាំថ្ងៃនេះចាំថ្ងៃនោះ មិនចេះអស់មិនចេះហើយ ជាពិសេសពេលលោកព្យាយាម ទំនាក់ទំនងតាមទូរស័ព្ទ តាមហ្វេប៊ុក គឺលោក អ៊ិន សុភិន មិនឆ្លើយតប និងមិនលើកទូរស័ព្ទអ្វីទាំងអស់។
ក្រោយពីសារព័ត៌មានអនឡាញ និងកាសែតបានចុះផ្សាយរឿងនេះព្រោងព្រាត ស្រាប់តែនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ រ៉ាស៊ី បានលើកឡើងថា៖
«លើកទីមួយ ក្នុងឆាកជីវិតហើយ ដែលឃើញរូបខ្លួនឯង ក្នុងសារពត៌មាន ដោយសារឈឺចាប់ពេក គេជា-ន់ឈ្លីកម្លាំងញើសឈា-មខ្ញុំ ហើយអ្នកសិល្បៈច្រើនណាស់ ដែលត្រូវគេធ្វើបាប ឈឺណាស់ពេលជួបរឿងនេះ ខ្ញុំនឹងធ្វើឲ្យរៀងចាល កុំឲ្យដើរធ្វើបាប អ្នកដ៏ទៃទៀត! »








