សូមប្រុងប្រយ័ត្ន! មានជនខិលខូចកំពុងចរាចរលុយក្លែងក្លាយនៅ២ស្រុកនេះ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសមត្ថកិច្ចនៅខេត្តត្បូងឃ្មុំបានឲ្យដឹងនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២១នេះ ថា មានជនខិលខូច កំពុងចរាចរលុយក្លែងក្លាយ នៅស្រុកពញាក្រែក និង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តាមរយៈគណនីដែលមានឈ្មោះថា កូនដំរីស្រុក បានលើកឡើងថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សូមអាជីវករលក់ដូរ កន្លែងវេរលុយ ដូរលុយ…សូមបង្កើនការប្រុងប្រយ័ត្នទៅលើជនសង្ស័យដើរចរាចរលុយក្លែងក្លាយដែលមានប្រភេទក្រដាស១ម៉ឺនរៀល និង ៥ម៉ឺនរៀល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះថា មានមុខសញ្ញាសង្ស័យបានធ្លាប់ដើរចរាចរលុយក្លែងក្លាយ នៅពញាក្រែក និង មេមត់យើងហើយ»

ជាមួយគ្នានេះដែរ មានអ្នកខ្លះគឺធ្លាប់ទទួលបានលុយប្រភេទនេះហើយ ដោយបានចូល ខមិន ថា «ជួបថ្ងៃមុនក្រដាស១ម៉ឺនក្លែងក្លាយមកពី ពញាក្រែក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លះទៀត សរសេរថា «ថ្ងៃមុនចូលមកទិញដុលា្លរកន្លែងខ្ញុំដែរ សំណាងខ្ញុំអត់យក» ឯខ្លះទៀត «យកលុយក្រដាស់5មុឺនមកវេរដែរ លុយហ្នឹងក្លែងក្លាយ»។

បញ្ហាទាំងអស់នេះសង្ឃឹមថាសមត្ថកិច្ចពាក់ព័ន្ធនឹងស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនជ.ន.ស.ង្ស័.យ៕

@FirstNewsAsia