
សង្គម
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះឆ្មក់នៅទីតាំងខុនដូមួយកន្លែង ដែលមានបង្កប់សេវាកម្សាន្ត ខារ៉ាអូខេ ហើយត្រូវឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់ មានទាំងជនជាតិចិន និងវៀតណាមប្រមាណជិត១០០នាក់។
ទីតាំងខុនដូរខាងលើនេះគឺ នៅលើផ្លូវ២២២កែង៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយប្រតិបត្តិការណ៍នេះ មានការបញ្ជាដោយផ្ទាល់ពី ស្នងការរាជធានីភ្នំពេញ កាលពីវេលាម៉ោង១ និង០០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។
ក្រៅពីឃាត់ខ្លួនសមត្ថកិច្ចក៏បាននាំយកទាំងវត្ថតាងមួយចំនួន មានទាំងរថយន្តជាច្រេីនគ្រឿងបន្ថែមទៀត បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បច្ចុប្បន្នជនប្រុសស្រីខាងលើត្រូវសមត្ថកិច្ចកំពុងធ្វេីការសាកសួរ និងចាត់ការទៅតាមនិតិវិធី។
រូបភាពសារព័ត៌មាន ហង្សតូច








