
សង្គម
រឿងរ៉ាវរបស់ លោក លាង គីមហេង ម្ចាស់ហាងកាបូប តោះទិញ ប្រហែលជាលោកអ្នកបានជ្រាបហើយ ដែលភ្ញាក់ផ្អើលចង់លោ.តទឹកពីលើស្ពានគីហ្សូណា ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១នេះ។
ដោយតាមវីដេអូឡាយរៀបរាប់របស់ថា គាត់ជាអ្នកប្រើប្រាស់គ្រឿ.ងញេៀន ហើយកើតជំងឺបាក់ទឹកចិត្ត និងសាងកំហុសធំមួយ ធ្វើឲ្យគ្រប់គ្នា និងមនុស្សដែលខ្លួនស្រលាញ់ចាកចេញពីលោក ហើយខ្លាចលោក ដែលកំហុសគ្រប់យ៉ាងមកពីរូបលោក។
ក្រោយករណីដ៏កក្រើកនេះត្រូវបានបកស្រាយរួចមក គឺមានការស្ងប់ស្ងាត់មួយរយៈ ការឡាយលក់ ក៏មិនឃើញ ជារួមគឺស្ងាត់មុខគាត់ពីលើបណ្ដាញសង្គម ប៉ុន្តែនៅថ្ងៃទី១៨ ខែកក្កដា ម្សិលមិញនេះ វត្តមានរបស់ម្ចាស់ហាងកាបូបនេះ បានបង្ហាញជាថ្មី ជាមួយសារយ៉ាងកម្សត់ថា៖
«ទោះមិនបាននៅជាមួយគ្នា ក៏នៅតែរង់ចាំ ទីនេះហេីយសំលឹងមេីលគេមានក្តីសុខ ម្នាក់នេះក៏មានក្តីសុខ»
ទោះជាយ៉ាងនេះក្ដីមិនឃើញគាត់ឆ្លើយតបខមិន ឬបញ្ចេញសកម្មភាពអ្វីទៀតឡើយ ឯអ្នកខមិនមានតែលើកទឹកចិត្ត កុំបោះបង់ខ្លួនឯង ឬមនុស្សដែលនៅជុំវិញខ្លួន។










