
សង្គម
នៅក្នុងឱកាសយករង្វាន់លើកទឹកចិត្តសម្រាប់អ្នកចាក់វ៉ាក់សាំងទី៦លាន នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានផ្ដាំផ្ញើក្រុមអ-គ-តិលើកឡើងរឿងវ៉ាក់សាំងកូវីដ-១៩ និងឱសថបុរាណចិនឈ្មោះ Lianhua Qingwen ថា បើខ្លួនមិនបានជួយអ្វីទេ កុំយកជើងរាទឹកពិសេសនោះ កុំរំខានក្នុងការព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ។
ឱសថបុរាណចិន LIANHAU GINGWEN អាចជួយសម្រាលរោ-គសញ្ញាដូចជាក្ដៅខ្លួន, ក្អក, ផ្ដាសសាយ, ឈឺបំពង់ក, តឹងច្រមុះ ដើម្បីទប់កុំឱ្យស្ថានភាពជំងឺមានការវិវត្តន៍ធ្ងន់ធ្ងរ។
លោកជំទាវបញ្ជាក់ថា «ខ្ញុំពន្យល់ជូនដល់បងប្អូនសាធារណៈជនយើងឱ្យបានច្បាស់អំពីការប្រើប្រាស់ឱសថបុរាណចិនកុំឱ្យអ្នកដែលថាពាក់វែនតាខ្មៅ គាត់មើលមិនឃើញអ្វីទាំងអស់ចេះលើក ចេះតែថា អាហ្នឹងវាបញ្ហាមួយដែលយើងមិនចូលរួមចំណែកអីទេ សូមមេត្តាកុំយកជើងរាទឹក សូមមេត្តាកុំកូរកាយ ហើយកុំលើកបញ្ហាដែលខ្លួនឯងខ្វះការស្រាវជ្រាវខ្លួនឯង» ។
ក្នុងករណីឱសថនេះជួយដល់ផ្លួវដង្ហើម ជួយដល់ស្ថានភាព នៃការផ្ដាសសាយរបស់អ្នកជំងឺ ដូច្នេះសរីរាង្គរបស់មនុស្សនឹងមានការឆ្លើយតបមួយល្អប្រសើរ ហើយអ្នកជំងឺអាចវិវត្តន៍ទៅរកការជាសះស្បើយផងដែរ។
លោកជំទាវបានគូសបញ្ជាក់ទៀតថា ៖ឱសថបុរាណចិននេះ ខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀតវាមិនមែនជាឱសថដែលគេដាក់ ទៅថា សម្រាប់ទៅសម្លា-ប់វី=រុសកូវីដ-១៩ទេ ឱសថបុរាណចិន Lianhua Qingwen ត្រូវបានអះអាងថា ដោយក្រុមហ៊ុនឱសថបុរាណចិនថា មានមុខងារព្យាបាលដូចជា បន្សាបជាតិពុល និងបញ្ចុះកំដៅពីក្នុងសួត វាត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតបំពង់ក ឬឈឺបំពង់ក អណ្តាតឡើងពណ៌ក្រហមជាដើម។
លោកជំទាវក៏បានលើកឡើងពីការប្រើប្រាស់ឱសថបុរាណចិន ឈ្មោះ Lianhua Qingwen ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គឺប្រើប្រាស់ក្នុងករណីស្រាលៗ បើករណីធ្ងន់ធ្ងរប្រជាពលរដ្ឋត្រូវប្រញាប់ប្រញាល់ពិនិត្យជំងឺជាមួយក្រុមគ្រូពេទ្យ៕





