
សង្គម
កាលពីពេលថ្មីៗកន្លងទៅ លោក អុឹម បុរិន្ទ អគ្គលេខាធិការរងគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអ្នកដឹកនាំគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានរិះគន់វត្តសំបួរមាស ថាបានធ្វើអាជីវកម្មលើមរណ-ទុក្ខគ្រួសារស-ពដែលជាសមាជិកគ្រួសាររបស់លោកជាជ-នរ-ងេគ្រាះផ្ទាល់។
ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយពេញបណ្ដាញសង្គម និងសារព័ត៌មាន ព្រះគ្រូសីលវង្សា កុង ពិសី ចៅអធិការវត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានសង្ឃដីកាបំភ្លឺច្រានចោលថា វត្តមិនមានសេវាកម្មពិធីការរៀបចំបុណ្យស-ពឡើយ។
ហើយវត្តមានតែសាលាសម្រាប់តម្កល់ស-ព និងឈាបនដ្ឋានសម្រាប់បូជាស-ពប៉ុណ្ណោះ ដោយអ្នកម៉ៅការពិធីបុណ្យស-ពកូនឯកឧត្តម អុឹម បុរិន្ទ ប្រគេនបច្ច័យសម្រាប់វត្តចំនួន មួយលានរៀលទេ_
ផ្ទុយទៅវិញការចំណាយក្នុងចំណេរ គឺអ្នកពិធីការដាក់ជាកញ្ចប់ក្នុងនោះបូករួមទាំងថ្លៃបូជា និងកន្លែងតម្កល់ក្នុងកញ្ចប់សេវាកម្មរបស់គេផ្ទាល់ ដែលជាហេតុធ្វើឱ្យឯកឧត្តម អុឹម បុរិន្ទ យល់ច្រឡំថាជាការកំណត់តម្លៃរបស់វត្តសំបួរមាស។
ដោយឡែកសម្រាប់ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី ទាក់ទងនឹងព័ត៌មានខាងលើថា៖
«ក្រសួងអត់មានដាក់គោលការណ៍តម្លៃអីទេ អាស្រ័យលើវត្តអារាមនីមួយៗជាអ្នកកំណត់ ហើយការយកតម្លៃណាមួយនោះ អាចារ្យនៅក្នុងវត្តត្រូវជជែកជាមួយម្ចាស់ដើមបុណ្យទៅ ហើយបើមិនត្រូវគ្នាទេ អាចទៅរកវត្តផ្សេងៗទៀតបាន ខ្វះអីវត្តច្រើនម៉ាគគោកនៅភ្នំពេញ»។









