មន្ទីរធម្មការរាជធានីភ្នំពេញ ថាបានរកឃើញវត្តខ្លះយកបច្ច័យពីការបូជាស-ពធម្មតាមិនកើតកូវីដ១៩ ច្រើនលើសពីធម្មតា

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ បន្ទាប់ពីល្បីព័ត៌មានថានៅវត្តសំបួរមាស នៅខណ្ឌដង្កោ កំណត់តម្លៃការបូជាស-ព និងការទិញសម្ភារៈផ្សេងៗក្នុងតម្លៃខ្ពស់ដែលមិនអាចទទួលយកបាន ហើយបើតាមពលរដ្ឋដែលបញ្ចេញមតិថាក៏មាន វត្តមួយចំនួនទៀតកំណត់តម្លៃបែបនេះ ដូចគ្នាទៅនឹងវត្តសំបួរមាសផងដែរ។ 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក ទេព គង្គា ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតមួយច្បាប់ក្រាបថ្វាយបង្គំ ដល់ព្រះគ្រូចៅអធិការគ្រប់វត្តដែលមានឈានបដ្ឋាន ក្នុងសំណើរសុំសម្រួលរក្សាតម្លៃបូជាស-ពធម្មតាដែលមិនមែនជាស-ពកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរធម្មការរាជធានីភ្នំពេញ បានសង្កេតឃើញថា មានវត្តខ្លះបានយកបច្ច័យពីការបូជាស-ពធម្មតាដែលមិនកើតកូវីដ១៩ ច្រើនលើសពីធម្មតា ដែលបញ្ហានេះ ឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល និងជាការប្រព្រឹត្តខុសពីគោ-លន-យោ-បា-យរបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ មន្ទីរធម្មការថាដើម្បីដោះស្រាយបញ្ហានេះ ប្រធានមន្ទីរធម្មការ សូមសំណូមពរដល់ព្រះអង្គចំនួន៤ចំណុច ៖

ទី១-សូមព្រះអង្គ មេត្តាជួយសម្រួលដល់ការបូជាស-ពដែលគ្មានជំងឺកូវីដ១៩ ទៅតាមទម្លាប់ដែលធ្លាប់មាន មកពីមុនមក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២-មុខនឹងបូជាត្រូវពិនិត្យលិខិតបញ្ជាក់ថា ស-ពនោះមិនពាក់ព័ន្ធនឹងជំងឺកូវីដ១៩ របស់ពេទ្យអមដោយលិខិតឯកភាពរបស់អាជ្ញាធរមូលដ្ឋាន ។

ទី៣-មិនអនុញ្ញាតឲ្យសាច់ញាតិស-ពចូលកម្មវិធីបូជាហួសកាលកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញឡើយ គឺមានចំនួន១៥នាក់ប៉ុណ្ណោះយ៉ាងច្រើន ត្រូវពាក់ម៉ាស់ឲ្យបានគត់មុត ហើយត្រូវរក្សាឲ្យមាននូវគម្លាតសុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី៤-ចំពោះសេវាស-ពត្រូវរក្សាតម្លៃដើមជៀសវាងការដំឡើងថ្លៃធ្វើឲ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រោះពេលនេះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កំពុងជួបការលំបាក ។

ហើយប្រធានមន្ទីរធម្មការ បន្ថែមទៀតថា ហាមការរៃអង្គាសគ្រប់រូបភាពសម្រាប់កសាងវត្តពីម្ចាស់ស-ព ។

@FirstNewsAsia