
សង្គម
កោះកុង ៖ លោក ទិត្យ សុផា រស់នៅឃុំបឹងព្រាវ ដែលជាឪពុករបស់ឈ្មោះ ផុន កុលចំរើន អាយុ៣២ឆ្នាំ ម្ចាស់គណនីឈ្មោះ«ស្លាបប៉ាកកាទេវរាជ»បានចេញមុខសុំទោសប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមហាជនអ្នកលេងបណ្ដាញសង្គមហ្វេបុក ក្រោយកូនរបស់លោក បង្ហោះរិះគន់ការចាក់វ៉ាក់សាំងយកកាត ជាការរៀបគម្រោងប្លង់អា-យុជីវិតប្រជាជនខ្មែរ របស់រាជរដ្ឋាភិបាល។
លោក ទិត្យ សុផា អាយុ៥៧ឆ្នាំ មុខរបរបើកកន្លែងព្យាបាលជំ-ងឺទូទៅ នៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បានពន្យល់ថា កូនប្រុសរបស់គាត់មួយនេះមានអាការៈស-តិអារម្មណ៍ខុសប្រក្រតី ក្រោយភរិយាលោកម-រ-ណភា-ពកាលពីឆ្នាំ២០១៥ កន្លងទៅ ហើយចាប់តាំងពីពេលនោះមក បាន៣ទៅ៤ខែឈ្មោះ ផុន កុលចំរើន ចេះតែនិយាយស្តីបែបររើរវាយស្មារតីមិននឹងននិយាយតែផ្ដេសផ្ដាសខុសធម្មតា។
លោក ទិត្យ សុផា ដែលជាឪពុកបង្កើតក៏បាននាំរូបគេទៅពិនិត្យធ្វើរោគវិនិច្ឆ័យសុខភាព ហើយគ្រូពេទ្យបានបញ្ជាក់ដែរថា កូនរបស់គាត់ពិតជាមានជំ-ងឺ-សរ-សៃរ-ប្រ-សាទប្រាកដមែន ព្យាបាលនៅមន្ទីរពេទ្យរុស្សីប្រើប្រាស់ជាបន្តបន្ទាប់។
បើតាមការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ថា ពេលអនុវត្ត ការថ្នាំលេបព្យាបាលអស់តាមចំនួន រូបលោកជាឪពុកនិយាយលួងលោមកូន ដើម្បីទៅយកថ្នាំបន្តពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ ក៏ប៉ុន្តែត្រូវអ្នកជំងឺគេចវេសមិនទៅ អំឡុងពេលនោះអារម្មណ៍របស់កូនប្រុសគាត់ចេះតែនិយាយគ្មានការពិចារណាដែលធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងសាធារណៈជន។
លោកស្នងការនគរបាលខេត្តកោះកុង និងលោក ទិត្យ សុផា លើកឡើងដំណាលគ្នាថា ការបង្ហោះហ្វេប៊ុករិះគន់នានា រយៈពេលចុងក្រោយនេះ បុគ្គលឈ្មោះ ផុន កុលចំរើន ពុំបានរួមរស់នៅជាមួយក្រុមគ្រួសារបងប្អូនឡើយ ព្រោះតែការមិនស្តាប់ការអប់រំណែនាំរបស់ឪពុក និងកិច្ចសន្យាលើកទី១ ជាមួយសមត្ថកិច្ចនគរបាល រូបគេក៏សុំចិត្តទៅធ្វើខ្ទមមួយនៅកណ្តាលវាលស្រែ ដែលឆ្ងាយពីផ្ទះតែម្នាក់ឯង។
បន្ថែមលើនេះ លោកស្នងការនគរបាល អំពាវនាវដល់មហាជនទាំងអស់ មេត្តាកុំបន្តចាញ់បោកការបង់ថវិកាចូលតាមសំណេររបស់បុគ្គល កុលចំរើន ចំពោះវីដេអូរបស់គេដែលបានបង្ហោះតាមវេលុយលេខកុងធនាគារABAផេកហ្វេសប៊ុកមួយនេះ។
លុះ៦ថ្ងៃក្រោយមកគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ បាត់ដំណឹងសូន្យឈឹងមិនដឹងបុគ្គល កុលចំរើន ទៅទីណានោះទេ ឪពុកទាក់ទងទៅកូនស្រីរបស់លោកនៅឯភ្នំពេញ ក៏កូនស្រីនិយាយថាមិនបានឃើញរូបបងប្រុសដែរ។
ឥឡូវលោក ទិត្យ សុផា បានសន្យាចំពោះមុខសមត្ថកិច្ចជំនាញថានឹងខិតខំស្វែងរកកូនរបស់ខ្លួនឱ្យឃើញ ដើម្បីនាំយកមកផ្ទះវិញ ដោយសារកូនគាត់ម្នាក់នេះមានសតិមិនប្រក្រតី ហើយឈប់ឱ្យគេប្រើទូរស័ព្ទស្មាតហ្វូនបន្តទៀត ព្រមទាំងប្រគល់ឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំលើកទី២ ក្នុងករណីមិនរាងចោល នឹងអនុវត្តទៅតាមវិធានការច្បា-ប់៕






ប្រភព BTV News