
សង្គម
នឹកដល់កាលពីជាង១០ឆ្នាំមុន លោកអ្នកប្រហែលជាបានស្គាល់ហើយ បទ សម្រែកបេះដូង ជាបទដែលល្បីដំបូងគេបង្អស់របស់អ្នកចម្រៀង ខាន់ ជែមស៍ បទនេះស្ថិតនៅក្នុង អាល់ប៊ុម មោទនភាពជាខ្មែរ របស់ផលិតកម្មរ៉ក់ ដែលចេញនៅថ្ងៃទី ៧ កក្កដា ២០០៧។
ពេលវេលាពិតជាលឿនមែន ប៉ុន្តែងាកមកមើលបច្ចុប្បន្នសម្រស់លោក ខាន់ ជែមស៍ ហាក់មិនប្រែប្រួលអ្វីសោះ អ្វីដែលធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្រលោកភ្ញាក់ផ្អើលគឺ ពេលដែលលោកបានបង្ហាញពីរូបភាពក្រុមគ្រួសាររបស់លោក។

តារាចម្រៀងប្រុសកំពុងមានឈ្មោះបោះសំឡេង នៅផលិតកម្មសាន់ដេ ថ្ងៃនេះ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះរូបភាពកាលពី១៣ឆ្នាំមុន ជាមួយសំណេរ ដែលបង្ហាញពីក្តីស្រលាញ់ទៅកាន់ភរិយាខ្លួន ដោយក្នុងនោះលោកបានសរសរថា៖
«ចិត្តបងសព្វថ្ងៃដែលស្រលាញ់អូន បងដូចជាជ្រុញអូនដូចតាំងតោ រូបថតតាំងពី13ឆ្នាំមុន មេសំណព្វចិត្តរបស់បង»។
ក្រោយឃើញអាយដលបែបនេះ ហ្វេនៗជាច្រើនបានចូលរួមសម្តែងក្តីរីករាយ និងសាទរដោយអ្នកខ្លះចោទជាសំណួររឿងរៀបការទៅកាន់លោកទៀតផង ដោយលោកបានឆ្លើយថារៀបការជាង២០ឆ្នាំមកហើយ។












