
សង្គម
ព្រះសីហនុ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលកាលពីព្រឹក នៅវេលាម៉ោង១០និង ៣០ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មានទូកមួយគ្រឿងបានឆាបឆេះជាអគ្គិភ័យ ខណៈកំពុងបើកបរក្នុងសមុទ្រ កោះរ៉ុង ស្ថិតនៅចំណុចចន្លោះផែសហគមន៍ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ទូកដែលឆេះនេះជាទូកដឹកបន្លែ មានទំហំទទឹង៣.៤ម៉ែត្របណ្តោយ១៣ម៉ែត្រ ម៉ាស៊ីន១៣០សេស។
សមត្ថកិច្ចបានឲ្យដឹងបន្តថា ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លា.ប់ ឈ្មោះហ៊ីង ស្រស់ ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង និងរ.ង.បួ.សចំនួន០៦នាក់ ក្នុងនោះរ.បួ.ស.ធ្ង.ន់ម្នាក់ជាអ្នកបើកបរទូក ។
នៅលេីទូកមានមនុស្សចំនួន១១នាក់ ស្រី០៥នាក់ មានទាំងមនុស្សចាស់ និងក្មេងតូចផង បានចេញដំណេីពីផែសហគមន៍ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ លុះដល់កន្លែងកេីតហេតុ ម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូកបណ្តាលឲ្យមានភ្លេីងឆាបឆេះជាអគ្គិភ័យ ក្រោយមកទូកក៍បានចូលក្នុងសមុទ្រ។
នៅល្ងាចថ្ងៃដដែលលោក នួនប៊ុនថុលអភិបាលក្រុងកោះរ៉ុង បានអញ្ជើញទៅចូលរួមបុ-ណ្យស-ព និងសួរសុខទុក្ខជ-ន-រ-ង-គ្រេាះនៅគេហដ្ឋានស-ពផងដែរ។
អ្វីដែលគ្រប់គ្នារាប់ថាសំណាងនោះគឺទា-រកដែលត្រូវបានសង្គ្រោះក្នុងហេតុការណ៍នេះ គឺ មានសុខភាពល្អប្រសើរ អាចគេចផុតពីគ្រេាះលើកនេះបាន។
សូមទស្សនាវីដេអូខាងក្រោម៖









