ទោះកូវីដក៏ដោយ ក៏បណ្ដាការភ្ជាប់ពាក្យអាជីមិនខ្វះដែរ ចិញ្ចៀន-ខ្សែកពេជ្រ វីឡា លុយសុទ្ធ...មកដឹងតម្លៃចំហមាត់ហើយ! (មានវីដេអូ)

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជី និងអាម៉ី ដែលមហាជនបានស្គាល់ ជាពិសេសគឺស្គាល់នៅក្នុងរឿងទុំទាវ២០២១ កាលពីពេលថ្មីៗនេះ អាម៉ី បានលក់ដាច់មួយហើយ (ពាក្យសាមញ្ញ) គឺទើបតែភ្ជាប់ពាក្យកាលពីពេលថ្មីកន្លងទៅនេះ ឥឡូវដល់ថ្ងៃដែលអាជីភ្ជាប់ពាក្យដែរហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលបានលើកឡើងមែន ក្រោយពីបានបង្ហាញវត្តមានគូជីវិតរបស់ខ្លួនតាមបណ្ដាញសង្គមកន្លងមក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ គឺដល់ថ្ងៃសិរីសួស្ដីភ្ជាប់ពាក្យអាជីហើយ ដែលមានឈ្មោះ តេង ស៊ីណាត ឯអនាគតស្វាមីគឺលោក អៀង អេងឡាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការចូលរួមពីមាតាបិតាទាំងសងខាង ព្រមទាំងមិត្តភក្កិជិតឆ្ងាយ ជាមួយគ្នានោះក៏មានវត្តមានលោក អ៊ឹម ជីវ៉ា ផងដែរ ដោយលោកបានបង្ហើបប្រាប់ពីបណ្ដាការភ្ជាប់ពាក្យនេះទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ៊ឹម ជីវ៉ា បានលើកឡើងថា៖ Wow ថ្ងៃនេះភ្ជាប់ពាក្យប្អូនស្រី អាជី ទទួលបានចំណងដៃពីខាងប្រុស លុយ 500លានរៀល ខ្សែកពេជ្រ ជិត 70000 $ និងវីឡាតម្លៃជិតកន្លះលានដុល្លារ សូមជូនពរប្អូនស្រីប្អូនប្រុសមានសុខភាពល្អ ស្រលាញ់គ្នារហូតណា។

@FirstNewsAsia