
សង្គម
កាលពីយប់ថ្ងៃទី ២១ ខែកក្កដា ម្សិលមិញនេះមានហេតុការណ៍ដ៏កម្សត់មួយសម្រាប់ក្មួយស្រី ដែលត្រូវម្ដាយបោះបង់ ជិះម៉ូតូទៅចោល ហើយយាយចែកឋានដោយសារកូវីដ១៩។
ក្មួយស្រីកម្សត់ខាងលើនេះដោយ ខ្លាចគេដេញ និងវ-ាយ មកសុំ ពូបងប្អូនពូមីងប្រជាពលរដ្ឋស្ថិតនៅ ភូមិបុរីកម្មករ ផ្លូវ 271 ខណ្ឌសែនសុខ រាជធានីភ្នំពេញស្នាក់នៅ ដោយថា ៖
«ខ្ញុំសុំដេកនៅមុខផ្ទះហ្នឹងផង ខ្ញុំខ្លាចណាស់!»
យ៉ាងណាបន្ទាប់ពីព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ ត្រូវបានឧកញ៉ាស្រី ចាន់ថន ដែលមានចិត្តសប្បុរស ចង់ទទួលយកមកចិញ្ចឹមមើលថែ។ ដោយលោកឧកញ៉ាបានលើកឡើងថា៖
«អាណិតណាស់ក្មួយអើយ មានបងប្អូនណាដឹងក្មួយទាំងពីអ្នកនេះទេ ?? ខ្ញុំយកក្មួយទាំងពីអ្នកមកចិញ្ចឹម មើលថែក្មួយអោយបានល្អ »
រហូតមកដល់ព្រឹកថ្ងៃទី ២២ ខែកក្កដានេះ ឧកញ៉ាថា ខ្ញុំសូមអគុណបងប្អូនទាំងអស់គ្នាមកដល់ពេលនេះខ្ញុំមិនទាន់បានព័ត៌មានជាក់លាក់ពីប្អូនទាំងពីរនេះទេ តែក្រុមការងារកំពុងតាមសួរនាំហើយ ។
សម្រាប់បងប្អូនដែលទទួលបានដំណឹងពីគាត់អាចទាក់ទងទៅលោកប៊ុនរឿនក៏បានដែរ តាមរយៈលេខនេះ៖096 785 7777 , 089 79 7777
នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ចាន់ថន បានបន្ថែមឲ្យដឹងថា ក្រោយការបង្ហោះរបស់ខ្ញុំចំពោះករណីក្មួយ ទាំង២ដែលសុំមុខផ្ទះគេគេងនោះ គឺត្រូវបានក្រុមគ្រូពេទ្យទទួលចូលមណ្ឌលចត្តាឡីស័ក ដោយហេតុក្មួយ និងម្ដាយបានប៉ះពាល់ផ្ទាល់ជាមួយនឹងលោកយាយដែលបានស្លា.ប់ដោយសារមានកូវីដ១៩ សង្ឃឹមថាក្មួយពុំមានវិជ្ជមានជំ-ងឺនេះអោយសោះ។ អរគុណពុកម៉ែបងប្អូនដែលបានផ្ដល់ពត៌មានមកកាន់ខ្ញុំបាទ។








