នេះហើយលទ្ធផលមិនស្ដាប់អាជ្ញាធរ គិតត្រឹមម្សិលមិញឆ្លង៦០នាក់បាត់ហើយ ក្រោយចូលរួមពិធីនេះ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា មានពលរដ្ឋចំនួន៦០នាក់បានឆ្លងជំ-ងឺកូវីដ១៩ជាបន្តបន្ទាប់ ក្រោយពួកគេមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ហើយបានទៅចូលរួមពិធីបុ-ណ្យស-ពមួយនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ កាលពីថ្ងៃ​ទី​១៨​កក្កដា​កន្លងទៅនេះ។

លោក ឃាង ភារម្យ មន្រ្តីនាំពាក្យសាលាខេត្តព្រះសីហនុបានលើកឡើងតាមទំព័រហ្វេប៊ុកថា ស្រ្ដីម្នាក់ឈ្មោះ គង់ ពៅ អាយុ៧៤ឆ្នាំបានស្លា-ប់បន្ទាប់ពីមានជំ-ងឺរ៉ាំ-រ៉ៃ-អស់រយៈពេល៥ខែ ប៉ុន្តែនៅក្រោយគ្រូពេទ្យចុះយកសំណាកស-ពទៅធ្វើតេ-ស្ដ-ចេញលទ្ធផលវិជ្ជមានជំ-ងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា អំឡុងពេលគ្រូពេទ្យចុះសំណាកស-ព គឺអាជ្ញាធរមូលដ្ឋានបានចុះទៅណែនាំគ្រួសារស-ព មិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យ​នោះទេ និងត្រូវរង់ចាំការយកសំណាកសិន ហើយក្នុងករណីសំណាកអវិជ្ជមានទើបអាចធ្វើបុណ្យតាមប្រពៃណី ដោយអាចប្រារព្ធជាលក្ខណ:គ្រួសារប៉ុណ្ណោះ និងមិនឱ្យមានការប្រមូលផ្តុំនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែដោយសារលទ្ធផលសំណាកលើស-ពវិជ្ជមាន គឺគ្រូពេទ្យបានមកវេចខ្ចប់សាកស-ពយកទៅបូជាតាមវិធានសុខាភិបាលនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ហើយមិនអនុញ្ញាតឱ្យរៀបចំពិធីបុ-ណ្យស-ពនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាទោះបីជាមិនមានការរៀបចំពិធីបុ-ណ្យ ក៏នៅតែមានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនឆ្លៀតទៅចូលបុ-ណ្យជាមួយគ្រួសារស-ព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញា​ធរនោះឡើយ ដែលជាហេតុធ្វើឱ្យមានការឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួន​​អ្នកឆ្លង៦០នាក់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តីរូបនេះបានបញ្ជាក់ថា ពលរដ្ឋទាំងនោះគឺមិនបានចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត និងជាបទពិសោធន៍ដ៏អាក្រក់ ដែលអាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្ត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតលើការផាកពិ-ន័-យ និងវិធានការច្បា-ប់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់ការចម្លងជំ-ងឺកូវីដនៅក្នុង​សហគមន៍៕

@FirstNewsAsia