
សង្គម
តាមអាខោនណាក់ណាក់ បានបង្ហោះរៀបរាប់រឿងរ៉ាវកន្លងរវាងខ្លួន និងមនុស្សដែលខ្លួនស្រលាញ់ ធ្វើឲ្យអ្នកអាន អានហើយចង់ហូរទឹកភ្នែកតាម។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់គាត់៖
ក្នុងនាមជាសង្សាចាស់ គ្រាន់តែគេ Callមកប្រាប់ថា អូនបានស្លា.ប់ហើយ ទឹកភ្នែកក៏ហូ.រមក គ្មានអារម្មណ៍នឹង ធ្វើអ្វីគ្រប់យ៉ាង អារម្មណ៍ប្រាប់ថា បងកំពុងតែបាត់បង់អ្វីមួយដ៏សំខាន់បំផុតក្នុងជីវិត ដែលគ្មានថ្ងៃនឹងវិលត្រឡប់មកវិញ
ស្រឡាញ់គ្នា 4ឆ្នាំ (2016-2019) ពួកយើងមានរឿង ជាច្រើនដែលមិនអាចបំភ្លេចបាន រឿងអាក្រក់ រឿងល្អ លំបាក យ៉ាងណាក៏ មិនដែល ចោលគ្នាម្ដងណាឡើយ ផ្តល់ការស្រឡាញ់ ផ្ដល់ភាពកក់ក្ដៅ ផ្តល់ស្នាមញរញឹម ក្តីសង្ឃឹម រឿងគ្រប់យ៉ាង បងមិនដែលភ្លេចទេ
មិនថាយើងបែកគ្នាក៏ដោយ ក៏បងមិនដែល ចាប់ទុកមនុស្សស្រីណាម្នាក់ជាមនុស្សស្រីដែលបង ស្រឡាញ់ទេ ព្រោះពួកគេមិនដូចអូន ពួកគេមិនល្អ មិនផ្ដល់ស្នាមញញឹម និងការស្រឡាញ់ដូចអូន រយៈពេលដែលយើងស្រឡាញ់គ្នាអូនមើលថែបងបានល្អណាស់ អូនមិនដែលឲ្យអ្នកណាមកធ្វើបាបបងឬ ប៉ះពាល់បងនោះទេ។
ហេតុអីទៅដោយមិនលា មួយម៉ាត់ចឹង អូនប្រាប់បងថា អូនបានក្ដីសុខហើយ ហើយពួកយើងមិនអាចដូចដើមទេ តែអូនចង់ឃើញបងមានក្ដីសុខនឹងអ្នកផ្សេង ចង់ឲ្យបងសប្បាយដូចពេលនៅជាមួយអូន ទោះយើងបែកគ្នាក៏អូននៅបារម្មណ៍ខ្លាចគេធ្វើបាបបងដែរ។
ម៉េចៗសុខៗទៅ មិនបានប្រាប់ចឹង ដឹងអត់ថា បងឈឺប៉ុណ្ណា អូនងើបវិញមក ចាន់ ម៉ូរីតា អ្នកណាឲ្យអូនទៅ មកវិញ់មក ឮបងហៅអូនអត់ អូនចង់ញុំអី ប្រាប់បងមក Big Apple , Koi , ធុរេន, ហ៎ បងមិនទាន់ទិញឲអូនទេ អូនគេងយូរម្លេះ...អូនដឹងថា បងស្រឡាញ់អូនប៉ុណ្ណាអត់
ការស្រឡាញ់មួយនេះមានតែអូនទេដែលដឹងថាបង ស្រឡាញ់អូនខ្លាំងប៉ុណ្ណា មនុស្សល្អរបស់បងអើយ អូនមកវិញ់មក Rose Ta បងសុំអង្វរ ឲ្យបងធ្វើអីក៏បងសុខចិត្តដែរបងសន្យានឹងអូន ថានឹងកែខ្លួនឲ្យល្អស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ ហើយបើមានជាតិក្រោយមែន បងសុំធ្វើជា មនុស្សដែលអូនស្រឡាញ់ម្តងទៀត
ហើយបងនឹងមើលថែអូនឲ្យបានល្អ មិនឲ្យគេធ្វើបាបអូនដូចជាតិនេះទេ ទៅឲ្យបានសុខណា មនុស្សល្អរបស់បង បងនឹងចងចាំអូន ទាល់តែជីវិតមួយនេះ បាត់ចេញពីលើលោកនេះ បងស្រឡាញ់អូន ចាន់ ម៉ូរីតា មិនគួរអូនទៅទាំងអាក្មេងចឹងទេ ព្រះនឹងមិនលើកលែងទោសឲ្យអ្នកដែលបានធ្វើអាក្រក់ដាក់អូនទេ
មិនចង់ជឿមិនដែលសូម្បីតែគិតថាអូននឹងចាកចេញ ចាន់ម៉ូរីតា លាហើយសូមអូនទៅឲ្យបានសុខជាតិណាៗមិនឲដូចជាតិនេះទៀត បងនៅតែស្រឡាញ់អូនចាន់ម៉ូរីតា។






