ធ្លាប់ត្រូវលេខទាំងនេះខលមករំខានទេ? ពេលនេះនិយ័តករទូរគមនាគមន៍កម្ពុជា ប្រាប់មេមេក្រុមហ៊ុន២នេះហើយ កុំឲ្យចេះតែខលមករំខានទៀត

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការហៅចូលមកទូរសព្ទចល័តរបស់អតិថិជនដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម(VAS) នានារបស់ ក្រុមហ៊ុន វៀតធេល(ខេមបូឌា) និង ក្រុមហ៊ុន ខេម ជ្ជី អេស អេម អែលធីឌី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា បានរកឃើញការហៅចូលពីក្រុមហ៊ុន ក្រុមហ៊ុន វៀតធេល(ខេមបូឌា) មិត្តហ្វូត និង ក្រុមហ៊ុន ខេម ជ្ជី អេស អេម អែលធីឌី សេលខាត មានលេខដូចសេចក្ដីប្រកាសព័ត៌មាន ដែលក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពាណិជ្ជម្មអំពីសេវាកម្មបន្ថៃម(VAS) នានារបស់ក្រុមហ៊ុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយ័តករទូរគមនាគមន៍កម្ពុជា សូមជម្រាបជូនថាសេវាដោយគ្មានការចុះឈ្មោះប្រើជាមុនដោយអតិថិជននេះ ជាសកម្មភាពរំខានដល់អ្នក ប្រើប្រាស់ដោយសារខុសពីឆន្ទុៈរបស់ពួកគាត់_

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលការណ៍នេះស្ដែងឱ្យឃើញអំពីភាពឥតសណ្តាប់ធ្នាប់ក្នងវិស័យទូរគមនាគមន៍។ ម្យាំងវិញទៀត លេខកូដទូគមនាគមន៍ដែលក្រុមហ៊ុនកំពុងប្រើប្រាស់នេះ មិនដែលទទួលបាន ការអនុញ្ញាតពី ន.ទ.ក. ឡើយ ហើយផ្ទួយពីសេចក្តីសម្រេចលេខ ០៧៦៧ ន.ទ, ក, ចុ៖ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ក្នុងន័យដូចបានជម្រាបជូនខាងលើនេះ ន.ទ.ក. តម្រូវឱ្យក្រុមហ៊ុន អនុវត្តដូចខាងក្រោម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. បញ្ឈប់ជាបន្ទាន់រាល់ការរំខាននានាដល់អ្នកប្រើប្រាស់ ដោយការហៅច្ចូលមកលេខទូរសព្ទចល័តរបស់អតិថិជន ដោយសេវានេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអតិថិជន។

២. បញ្ជប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាត ពី ន.ទ.ក. ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីក្រុមហ៊ុនមិនអនុវត្តតាមការណែនាំខាងលើ ន.ទ.ក.នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបង្កក រាល់ការស្មើសុំនានារបស់ក្រុមហ៊ុន ព្រមទាំងចាត់វិធានការស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បា-ប់ស្តីពី ទូរគមនាគមន៍។

@FirstNewsAsia