មូលហេតុដែលនាំឲ្យគាត់គិតបែបនេះ ពីលើស្ពានថ្មី ទាំងអត្ថន័យរៀបតាមរូបភាព ត្រូវបានបកស្រាយដោយអ្នកលេងបណ្ដាញសង្គម!

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ចាម-ត្បូងឃ្មុំ៖ យុវជនម្នាក់បានជិះម៉ូតូ មកឈប់នៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ រួចឡើងលើបង្កាន់ដៃស្ពាន លោ តចុះទៅក្រោម លិចបាត់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំនុចស្ពានខាងលើ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា មានយុវជនខាងលើជិះម៉ូតូ០១គ្រឿងម៉ាក zoomer X ពណ៍ក្រហម មកឈប់នៅត្រង់ចំនុចខាងលើ រួចឡើងលើបង្កាន់ដៃស្ពាន លោ.តចុះទៅក្រោមលិចបាត់ទៅ_

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយបន្សល់ទុកនៅ ១.ម៉ូតូម៉ាក zoomer X ០១គ្រឿង ២.ខ្សែកប្លាទីន ០១ខ្សែ ៣.ចិញ្ចៀនប្លាទីន ០១វង់ ៤.ប្រាក់រៀល ចំនួន ៧៥០០៛ ៥.ស្បែកជើង ០១គូ

សមត្ថកិច្ចបានបន្តអោយដឹងថា តាមការបំភ្លឺរបស់ឈ្មោះ អៀង ប៊ុនថេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ និងធ្វើជាងសំណង់នៅការដ្ឋានចិន ក្រុមហ៊ុនអគ្គីសនីកម្ពុជា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវជាបងជីដូនមួយ និងអ្នករួមការងារជាមួយ បានឲ្យដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ.ន.រ.ងគ្រោ​ះមានឈ្មោះ ស៊ីម ភារុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាកម្មករយាមឃ្លាំងធ្វើការនៅក្រុមហ៊ុនជាមួយគ្នា មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារដែលទើបរៀបការថ្មីថ្មោងបានរយៈពេលជាងបីខែ ហើយនៅថ្ងៃកើតហេតុជ.ន.រ.ង.គ្រោ​ះបានផ្ញើសារទៅគ្រប់គ្នាថា"អ-ហោ-ស-កម្ម-ឲ្យ-ខ្លួនផង" រួចទូរស័ព្ទទាក់ទងលែងបាន និងបាត់មនុស្សតែម្តង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលល្ងាចទើបទទួលដំណឹងថាជ.ន.រ.ង.គ្រោ​ះមកលោ.តទឹកស្ពាន។

ក្រោយឃើញរូបភាពដែលយុវជនខាងលើបន្សល់ទុក អ្នកលេងបណ្ដាញសង្គមបកស្រាយតាមរបស់នីមួយថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្បែកជើងតំណាងឲ្យ (អស់ពេលវេលាដើរលើផ្លូវជីវិត)

លុយតំណាងឲ្យ (មិនមានការចំណាយបន្តទៀត)

ចិញ្ចៀនអំណាងឱ្យ (ឆាកជីវិតគូស្រករត្រូវបានបញ្ចប់)

ខ្សែកតំណាងឱ្យ (អស់ពេលវេលាគោរពចំពោះអ្នកមានគុណ)

ទូរសព្ទតំណាងឱ្យ (អស់ពេលវេលានិយាយស្ដីជាមួយមនុស្សជុំវិញខ្លួន)

កន្ទុយបារីតំណាងឱ្យ (អស់ភាពស្មុគស្មាញក្នុងជីវិត)

@FirstNewsAsia