កំពូលតារាចម្រៀង នៅតែគ្មានដៃគូថ្មី! ហេតុអ្វីបានជាតន់ ច័ន្ទសីម៉ា នៅតែគ្មានគូប្រជែង? 24

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយើងអូសពីលើ មកក្រោម នៅលើផេកផលិតកម្ម Galaxy Navatra ច្បាស់ជាលោកអ្នកបានឃើញ តួឯកស្រីហើយប្រចាំផលិតកម្មហើយគឺតន់ ច័ន្ទសីម៉ា តារាចម្រៀងដែលកំពុងមានប្រជាប្រិយខ្លាំង ទាំងក្នុងផលិតកម្ម និងនាំមុខតារាចម្រៀងធ្លាប់ប្រឡងចម្រៀងជាមួយគ្នាកន្លងមកនៅក្នុងកម្មវិធី The Voice Cambodia 2016។  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សីម៉ាទើបតែនៅផលិតកម្ម ហ្គាឡាក់ស៊ីជាងមួយឆ្នាំទេ តែភាពល្បីល្បាញខ្លាំង ដោយមានទាំងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងខេម នៅចាំផ្ដល់ជំនួយពីក្រោយទៀតផងតាមរយៈការធ្វើជាដៃគូចម្រៀងជាមួយនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់តារាចម្រៀង លោក ព្រាប សុវត្ថិ និងលោកខេម គួរណាស់តែផលិតកម្មមានតារាចម្រៀងស្រីលំដាប់ជាងសីម៉ា មកធ្វើជាដៃគូឲ្យសាកសមតារានឹងប្រុសទាំង២ តែនៅតែមិនទាន់មានតារាចម្រៀងស្រីផ្សេងមកជាគូប្រជែងជាមួយសីម៉ានៅឡើយ មានតែអ៊ុក សុវណ្ណារី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកធ្លាប់លេចឮព័ត៌មានថា តារាចម្រៀងជើងចាស់ មាស សុខសោភា និងពេជ្រ សោភា ក៍អាចក្លាយទៅជាសមាជិករបស់ Galaxy ដែរ តែចុងក្រោយតារាទាំង២បែរជាមិនព្រមទៅចូលរួមទៅវិញ ធ្វើឲ្យ ព្រាប សុវត្ថិ និងខេម គ្មានជម្រើសផ្សេង ក្រៅពីច្រៀងបន្ដជាមួយសីម៉ា ចឹងហើយសីម៉ានៅតែឡើងកូដដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការលើកឡើងរបស់សិល្បករថា ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា បើចង់យកតារាផ្សេងណាមកក៏បានដែរ ជាក់ស្ដែងដូចលោក ព្រាប សុវត្ថិ ,ខេម ប៉ុន្តែនេះជាគោលការណ៍ក្រុមហ៊ុនគេ ជាការសម្រេចចិត្តថៅកែ យើងមានតែរង់ចាំមើលថាតើនឹងមានតារាចម្រៀងស្រីផ្សេងមកប្រជែងជាមួយសីម៉ាទេ? 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តន់ ច័ន្ទសីម៉ា ធ្វើខួបគម្រប់អាយុ២៤ឆ្នាំ កាលពីថ្ងៃទី ១៣ ខែកក្កដា កន្លងទៅ ។

@FirstNewsAsia