មានទោ-សព្រោះភាពកត្តញ្ញូ លើសពីនេះគាត់បានសារភាពធ្វើបែបនេះ២ដងហើយ ដោយសារតែមូលហេតុនេះ

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កណ្ដាល:ស្ត្រីម្នាក់ត្រូវបានម្ចាស់ហាងឲ្យសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី នៅចំណុចក្នុងផ្សារឡាក់គី ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជ.ន.ស.ង្ស័.យ.ឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីខាងលើត្រូវបានសមត្ថកិច្ចឃា-ត់ខ្លួនជាមួយ ម្សៅទឹកដោះគោកូនក្មេងចំនួន១កំប៉ុង ខណៈ កាលពីវេលាកើតហេតុខាងលើ ជ.ន.ស.ង្ស័.យ. បានដើរចូលក្នុងផ្សារទំនើបឡាក់គី ហើយបានបន្លំលួ.ច ម្សៅទឹកដោះគោកូនក្មេងចំនួន១កំព៉ុង យកដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ ហើយចេញមកក្រៅផ្សារវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏ត្រូវសន្តិសុខ និងបុគ្គលិកចា.ប់ខ្លួនបានតែម្តង ក្រោយមកក៏ត្រូវបានសន្តិសុខផ្សារឡាក់គី និងបុគ្គលិកបញ្ជូនមកអធិការដ្ឋាន ចាត់ការតាមនិតិវិធីតែម្តង ។

តាមចម្លើយរបស់ជ.ន.ស.ង្ស័.យបានប្រាប់ថា គាត់ពិតជាបានធ្វើសកម្មភាព លួ.ចម្សៅទឹកដោះគោ របស់ផ្សារឡាក់គីបាន១កំប៉ុង ពិតប្រាកដមែន ព្រោះដើម្បីយកទៅឲ្យលោកយាយគាត់ឈ្មោះ ពិត អាយុ៦៣ឆ្នាំ មានជំ.ងឺហូ.បបា.យមិនកើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយគាត់បានប្រាប់ទៀតថា គាត់ធ្លាប់បានធ្វើសកម្មភាព លួ.ច.ម្សៅទឹកដោះគោនៅផ្សារឡាក់គី ចំនួន២ដងរួចមកហើយ តែដោយសារគេអាណិត ក៏បានធ្វើកិច្ចសន្យាដោះលែងទៅវិញ លុះមកលួ.ចលើកទី៣ ក៏ត្រូវគេចា.ប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ឃ-ាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

@FirstNewsAsia