
សង្គម
មេឃុំចំនួន៣ឃុំ នៅស្រុកទឹកឈូ ខេត្តកំពត កំពុងធ្វេីឲ្យពលរដ្ឋយំផង សើចផងហើយ ក្រោយពេលចេញលិខិតបដិសេធ លេីឯកសារដីធ្លី ដែលខ្លួនបានចុះហត្ថលេខាទទួលស្គាល់ ដោយហេតុផលថា ដោយសារតែពុំសូវយល់ដឹងពីច្បា-ប់ទម្លាប់ច្រើន។
ដោយឃុំទាំង៣នេះរួមមាន ឃុំព្រែកត្នោត ឃុំកោះតូច និងឃុំបឹងទូក ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត បើតាមលិខិតទាំង៣ច្បា-ប់រៀបរាប់ដូចៗគ្នាខុសតែឈ្មោះ ឃុំ និងលោកមេឃុំ សុំបដិសេធ ដោយ_
យោង : លិខិតលេខ ៦០៥ ស.ណ.ប.ស្ថ របស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ សំណើអន្តរាគមន៍ចាត់វិធានការឱ្យឈប់ជាបន្ទាន់ និងមោឃៈភាពនូវការ ចុះហត្ថលេខា ឬ ការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យសុំកាន់កាប់ និងប្រើប្រាស់ដីធ្លី លិខិតទិញ លក់ ដីរដ្ឋ និងការបញ្ចាក់លើប្លង់បង្ហាញទីតាំង។
លិខិតលេខ ២៧៧/២១ ស.ជ.ណ របស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
សូមធ្វើការបដិសេធ
ខ្ញុំបាទសូមធ្វើការមោឃៈភាពលើការចុះហត្ថលេខារបស់ខ្ញុំបាទកន្លងមក ទៅលើឯកសារលិខិតស្នើសុំផ្ទេរ សិទ្ធិកាន់កាប់ដីធ្លី ( លិខិតស្នើសុំប្រើប្រាស់ដីធ្លី លិខិតទិញ លក់ ប្លង់បង្ហាញទីតាំងគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ការពារ ធនធានធម្មជាតិ និងក្នុងរបៀងអភិរក្សជីវចម្រុះ នៃតំបន់ឧទ្យានជាតិមុនីវង្សបូកគោ។
មូលហេតុ៖ ខ្ញុំបាទពុំសូវយល់ដឹងពីច្បា-ប់ទម្លាប់ច្រើន ដោយឃើញពួកគាត់អាស្រ័យផលជាក់ស្តែង។ អាស្រ័យហេតុនេះ ខ្ញុំបាទសូមធ្វើការបដិសេធទុកជាមោឃៈ រាល់ឯកសារដូចបានបញ្ជាក់ខាងលើចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕