
សង្គម
លោក លាង គីមហេង ដែលលោកអ្នកអាចស្គាល់តាមរយៈការឡាយលក់កាបូប ហើយមានការភ្ញាក់ផ្អើលកាលពីពេលកន្លងមក ដែលចង់លោ.តទឹកពីលើស្ពានគីហ្សូណា ខេត្តកំពង់ចាម កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១នោះ ពេលនេះគាត់គិតត្រូវវិញហើយ។
កន្លងមកតាមវីដេអូឡាយរៀបរាប់របស់ថា គាត់ជាអ្នកប្រើប្រាស់គ្រឿ.ងញេៀន ហើយកើតជំងឺបាក់ទឹកចិត្ត និងសាងកំហុសធំមួយ ធ្វើឲ្យគ្រប់គ្នា និងមនុស្សដែលខ្លួនស្រលាញ់ចាកចេញពីលោក ហើយខ្លាចលោក ដែលកំហុសគ្រប់យ៉ាងមកពីរូបលោក។
ប៉ុន្តែក្រោយករណីដ៏កក្រើកនេះត្រូវបានបកស្រាយរួចមក គឺមានការស្ងប់ស្ងាត់មួយរយៈ ទាំងដែលការឡាយលក់ ក៏មិនឃើញ ជារួមគឺស្ងាត់មុខគាត់ពីលើបណ្ដាញសង្គម ប៉ុន្តែនៅយប់ថ្ងៃទី២៤ ខែកក្កដា ម្សិលមិញនេះ វត្តមានរបស់ម្ចាស់ហាងកាបូបនេះ បានបង្ហាញជាថ្មីគឺការឡាយលក់ឡើងវិញ។
មុននឹងចាប់ផ្ដើមលក់ លោក លាង ហេង បានបកស្រាយរឿងរ៉ាវមួយចំនួនជម្រាបជូនបងប្អូនដើម្បីឲ្យអស់ចម្ងល់ ពីការដែលថាគាត់សម្ដែង និងលើកឡើងចែករំលែកបទពិសោធកន្លងមក ដើម្បីកុំឲ្យដើរផ្លូវខុសដូចគាត់ទៀត។
ចង្កៀងផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកហ្នឹងមែន! យើងមិនអាចមើលយល់ពីរឿងផ្ទះអ្នកដទៃបានទេ គឺមានតែសាមីផ្ទះទេដែលយល់ និងជ្រាបច្បាស់អំពីរឿងរ៉ាវខ្លួនឯង។ សូមប្រិយមិត្តទស្សនាវីដេអូដែលគាត់ចែករំលែកខាងក្រោមនេះ៖












