ស្មានតែក្នុងរឿង មិននឹកស្មានថាមានបុគ្គលិកផ្នែកលក់ ធ្វើឲ្យភ្ញៀវមិនពេញចិត្តចឹងដែរសោះ!

សង្គម

ហ្វឺសញូសអាស៊ី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយុគសម័យនេះគ្មានជឿថាគ្មានអ្នកណាទំនេរច្រើននោះទេ ទំនេរច្រើនរហូតសរសេររៀបរាប់យ៉ាងវែងអន្លាយដូចតែងសេចក្ដីហើយបង្ហោះនៅលើបណ្ដាញសង្គមឡើយ ប៉ុន្តែគណនីមួយដែលមានឈ្មោះថា សុខ សម្បត្តិ បានរៀបរាប់រឿងដែលខ្លួនមិនពេញចិត្តមួយ របស់សេវាកម្ម Trade-In ផ្លូវសហព័ន្ធរុស្សី៖

គណនីខាងលើនេះបានសរសេររៀបរាប់ខ្លឹមសារទាំងស្រុង រួចបង្ហោះចូលក្រុម«និយាយពីឡាន» ដែលមានសមាជិករាប់ម៉ឺននាក់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងហួសចិត្តមួយ ដែលខ្ញុំ និងប៉ារបស់ខ្ញុំ ជួបផ្ទាល់ជាមួយក្រុមហ៊ុនដ៏ល្បីមួយ Ford របស់ RMA ខ្ញុំជាអតិថិជនផ្ទាល់បាន យកឡានទៅservice ហើយក៌បានចូលក្នុង show roomដើម្បីមើលរថយន្ត raptor គោលបំណងចង់ Trade-In

ពេលចូលទៅដល់ គឺខុសស្រឡាងពីក្រុមហ៊ុនដទៃៗទៀត ដូចជា Mazda ជាដើម ដែលគេគោរពខ្ជាប់ខ្ជួននូវគារវកិច្ចក្នុងការទទួលភ្ញៀវ ទាំងមានបំណងទិញ ឬគ្រាន់តែមើលដើម្បីសម្រេចចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងពេលចូលទៅដល់ គ្មានអ្នកណាមកទទួលសួរនាំទេ ប្រហែលរវល់អូស ហ្វេប៊ុក ក៏មិនដឹង ស្រាប់តែមួយសន្ទុះ ក៏មាន ពូម្នាក់រៀងចំណាស់ ប្រហែលជា Sales Manager បានមកសួរនាំ។

តែមុននឹងសួរនាំ គាត់មើលលើមើលក្រោមយើង វិភាគថាមានលុយទិញឬក៏អត់។ ពួកខ្ញុំចាប់អារម្មណ៏ រថយន្ត raptor ហើយក៏សួរថា "កង់រថយន្តធំអញ្ចឹង ពេលជិះទៅមិនលាន់សំលេងហើយរឺពូ"?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ក៏តបទាំងសំដីគំរួសគំរើយ " បងអែងសួរចឹងខុសហើយ ឡានគេធ្វើមកសំរាប់ជិះអញ្ចឹង" ទាំងសំដីបែបមើលងាយសំនួរ។

ពួកខ្ញុំស្រឡាំងកាំង ហើយឆ្ងល់ថាគាត់នឹងកើតអ្វីបានជា អ្នកលក់មកចាំវា-យប្រ-ហារ Customer បែបនឹង។ ហើយក៏សួរទៅវិញថា បើខ្ញុំចង់ដូររថយន្តយក raptor នឹង តើថែមប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ក៏តបមកវិញថា " បងឯងសួរនឹង សួរចោលរឺក៏ចង់ទិញមែនទែន"???? ពួកខ្ញុំខឹងណាស់ក៏តបថា "ខ្ញុំយកលុយមកទិញ មិនមែនសុំលុយលោកមកទិញទេ"

ថាហើយ ពួកខ្ញុំក៏លែងមានអារម្មណ៏ចង់បានឡានទៀតដែរ ហើយក៏ដើរចេញមក មិនចង់មានរឿង នឹងអ្នកលក់ដែលគ្មានវិជ្ជាជីវៈបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលមានអតិថិជនច្រើន ក្រុមហ៊ុនអ្នកចាប់ផ្តើមជិះសេះប្រលែងដៃមែនទេ? ford គួរពិនិត្យឡើងវិញ មិនគួរដាក់ management បែបនេះមកទទួលភ្ញៀវទេ!!!
បញ្ចាក់ ទីតាំងសាខា Trade-In ផ្លូវសហព័ន្ធរុស្សី
ថ្ងៃកើតហេតុ ថ្ងៃសុក្រ 23/07/2021 ពេលព្រឹក

@FirstNewsAsia