
សង្គម
មានបងប្អូនប្រជាពលជាច្រើនកំពុងងឿងឆ្ងល់ រឿងគយតំបន់៥ចាប់រថយន្តលោកផ្កាយពីរដើម្បីឲ្យបង់ពន្ធនាំចូល ថាតើខាងណាខុសខាងណាត្រូវ បើតាមនីតិវិធីច្បា-ប់?
បើតាមលោក ឧត្តមសេនីយ៍ទី ចំរើន កុសល បានឲ្យដឹងថា ចំពោះបញ្ហានេះខ្ញុំសុំមិនឆ្លើយថាខាងណាខុសខាងណាត្រូវទេ ព្រោះខ្ញុំមិនមែនជាចៅក្រម ប៉ុន្តែខ្ញុំសូមជម្រាបថា ប្រហែល០៣ឆ្នាំមុន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំដល់អង្គភាពរដ្ឋទាំងអស់ដែលមានយានយន្តអត់មានពន្ធនាំចូល ហើយកំពុងប្រើប្រាស់ក្នុងនៅលើដងផ្លូវសាធារណ:ត្រូវធ្វើបញ្ជីចំនួនយានយន្តទាំងអស់នោះផ្ញើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំចុះបញ្ជីពន្ធនាំចូលជាបន្ទុករបស់រដ្ឋ។
លោកបានឲ្យដឹងបន្ថែមថា តាមខ្ញុំចាំពេលនោះក្រសួងការពារជាតិ មានរថយន្តត្រូវចុះបញ្ជីបួនរយ ឬប្រាំរយគ្រឿងជាង ចំណែកក្រសួងមហាផ្ទៃក៏មានរថយន្តចំនួនប្រហាក់ប្រហែលនេះដែរ ដែលស្នើសុំចុះបញ្ជីពន្ធនាំចូលជាបន្ទុករបស់រដ្ឋ។
ក្រោយពីបានទទួលចំនួនយានយន្តខាងលើនេះហើយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជូនតួលេខទាំងអស់នេះទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីចុះបញ្ជី និងចេញលតាប័ត្រសម្គាល់ បិទនៅលើកញ្ចក់រថយន្តទាំងអស់នោះ ពេលនោះកម្លាំងគយបានទៅបិទឲ្យផ្ទាល់។
បន្ទាប់ពីចុះបញ្ជីមួយដងនេះមក ខ្ញុំមិនដែលឃើញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញគោលការណ៍ឲ្យយករថយន្តដែលគ្មានពន្ធនាំចូលទៅចុះបញ្ជីពន្ធនាំចូលជាបន្ទុករបស់រដ្ឋទៀតទេ។
ហេតុដូចនេះអង្គភាពដែលចេញស្លាកលេខ ខ.ម ឬ ន.ប បំពាក់ឲ្យយានយន្តក្រោយៗមកគឺមិនមានន័យថាបានចុះបញ្ជីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពន្ធជាបន្ទុករបស់រដ្ឋនោះទេ។
សរុបសេចក្តីមក បើស្លាកលេខ ន.ប ឬ ខ.ម មិនមានចុះបញ្ជីពន្ធនាំចូលជាបន្ទុករបស់រដ្ឋទេ គឺគយ និងរដ្ឋាករមិនទទួលស្គាល់ទាំងអស់។
ចំណែកលិខិតស្នាមបានធ្វើឆៀក និងបង់ពន្ធផ្លូវប្រចាំឆ្នាំ គឺជាកាតព្វកិច្ចរបស់ម្ចាស់យានយន្តគ្រប់រូបដែលធ្វើចរាចរណ៍នៅលើផ្លូវសាធារណៈ ប៉ុន្តែមិនមានន័យថាវាជាពន្ធនាំរថយន្តចូលទេ។សូមអរគុណ ។
តើលោកអ្នកមានយោបល់យ៉ាងណាដែរចំពោះករណីខាងលើនេះ?
សូមជម្រាបជូនថា កាលពីថ្ងៃទី២៤ ម្សិលមិញនេះ ឧត្តមសេនីយ៍ទោ ដោក សារាំ មេបញ្ជាការ រងបញ្ជាការដ្ឋាន អគ្គបញ្ជាការប្រចាំការនៅទីបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ(បច្ចុប្បន្នឈរជើង នៅកងពលតូចលេខ៨ ) បានឲ្យដឹងថា លោកបានចូលបំរើកងទ័ពនៅថ្ងៃទី១០/០២/១៩៨០ ( អតីតរដ្ឋកម្ពុជា) ជាង៤១ឆ្នាំមកហើយ ផ្នែកជីវភាពរស់នៅមិនសូវជាធូរប៉ុន្មានទេ ។
លោកបានឲ្យដឹងថា ដោយខ្ញុំបាទប្រចាំការនៅទិសទី១ចាប់តាំងពីមានជ-ម្លេាះជាមួយទាហានថៃ មកដល់បច្ចុប្បន្ននេះ មានការខ្វះខាតមធ្យោបាយធ្វើដំណើរដើម្បីបំពេញភារកិច្ចជូនអង្គភាពនិងជូនថ្នាក់លើឲ្យបានល្អនិងទាន់ពេលវេលា ខ្ញុំបាទបានពិភាក្សាជាមួយក្រុមគ្រួសាររកថវិកា ដែលសល់ពីការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងខ្ចីពីធានាគារខ្លះ បូករួមគ្នាបានជាង១៥០០០ដុល្លា ទិញរថយន្ត០១ គ្រឿងចង្កូតស្តាំជារថយន្តខុសនិងច្បា-ប់រដ្ឋមកដាក់ក្នុងអង្គភាព បានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ និងបង់ពន្ធប្រចាំឆ្នាំ២០២១ និង ឈៀករថយន្តឆ្នាំ២០២១រួចផងដែរ ។
មិនទាន់ និងបានជិះបំរើការងារជូនអង្គភាពនិងជូនថ្នាក់លើស្រួលបួលផង នៅថ្ងៃទី២៣/០៧/២០២១ ខ្ញុំបាទបានសុំការអនុញ្ញាតច្បា-ប់មកស្រុកដើម្បីយកប្រពន្ធមកពិនិត្យភ្នែកនិងជំ-ងឺផ្សេងៗ នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយគ្រងឯកសណ្ឋានជាស៊ីវិលកំពុងចតរថយន្តក្បែរចិញ្ចើមផ្លូវជាតិលេខ៦ ស្រាប់តែមានកម្លាំងចំរុះ របស់លោក ឈួនសោភា ប្រធានគយតំបន់៥ មកចាប់រថយន្តនាំទៅកន្លែងគយដើម្បីត្រួតពិនិត្យឯកសាររថយន្ត តែបែរជាអោយខ្ញុំរើឥវ៉ាន់ចុះ ហើយមិនបានពិនិត្យមើលឯកសាររថយន្តដែលពាក់ព័ន្ធ ភ្ជាប់មកជាមួយរថយន្ត ហើយបែរជាធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ រួចអោយខ្ញុំនិងគ្រួសារត្រឡប់មកផ្ទះវិញ ដោយប្រគល់កំណត់ហេតុរបស់គយអោយមកខ្ញុំមួយច្បា-ប់ ។
អាស្រ័យហេតុនេះសូមសម្តេច ឯកឧត្តម ជួយពិនិត្យ និងពិចារណាផងចុះ(សូមអរគុណ)









