
សង្គម
កាលពីទិវាបុណ្យលោកឪពុក លោកឌួង ឆាយ បានធ្វើឲ្យមហាជនសម្ដែងក្ដីក្ដុកក្ដួលម្ដងហើយ ដោយលើកឡើងថា «ពុកពិតជានឹកកូនៗណាស់ណាកូនមាសឪពុកទាំង 3» ដោយសារតែមិនបានជួបមុខកូនៗជាទីស្រលាញ់ស្មើនឹងកែវភ្នែក។
ហើយនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានត្រឹមតែស៊ែរូបភាពកាលពីឆ្នាំ២០១៩ កាលកូនស្រីទើបកើតហើយជូនពរថ្ងៃកំណើតតាមរូបភាពចាស់នេះឯង ព្រមជាមួយខ្លឹមសារថា៖
« រីករាយថ្ងៃខួបកំណើតណាកូនស្រីពៅមាសពុក ពុកជូនពរកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងមានសំណាងក្នុងជីវិតហើយពុកសូមទោសដែលធ្វើអោយកូនលំបាកដោយសារពុកណាកូន។ ពុកសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងសំរាប់កូនៗណា»
តែយ៉ាងណានៅល្ងាចថ្ងៃដដែល អ្វីៗមិនដូចពីថ្ងៃទេ គឺលោក បានជួបកូនស្រី និងកូនប្រុសហើយ បន្ទាប់ពី បែកគ្នាជិត៥ខែ អតីភរិយាបានអនុញ្ញាតឲ្យយកកូនៗមកធ្វើខួបជាមួយប៉ាប៉ា។ ខ្លឹមសារមិនខុសពីការជូនពរខាងលើឡើយ ជាមួយគ្នានោះលោកក៏បានសម្ដែងការអរគុណដល់លីណាផងដែរ គឺអ្នកស្រី ដេត ម៉ាលីណា ហ្នឹងឯង។
«រីករាយថ្ងៃខួបកំណើតណាកូនស្រីពៅមាសពុក ពុកជូនពរកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងមានសំណាងល្អក្នុងជីវិត។ ពុកសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងសំរាប់កូនៗណា។ សូមអរគុណបងស្រីដែលខំចំណាយពេលវេលាផ្ទាល់ខ្លួននាំកូនៗខ្ញុំមកធ្វើខួបជាមួយខ្ញុំ និងអរគុណលីណាដែលបានយកកូនៗមកធ្វើខួបជាមួយបងក្រោយបែកកូនៗជិត 5 ខែ»
ងាកមកមើលខាងម៉ាក់ៗឯនេះវិញ ក៏ធ្វើឲ្យកូនស្រីភ្ញាក់ផ្អើលដែរ ដោយបានធ្វើខួបឲ្យកូនស្រីម្ដងទៀត ដោយលើកឡើងថា៖
Happy birthday to u my Only one daughter រីករាយថ្ងៃខួបកំណេីតកូនស្រីពៅម៉ាក់ ម៉ាក់សូមជូនពរកូនអោយមានសេចក្តីសុខនៅក្នុងជិវិត ជួបតែមនុស្សល្អល្អ និងសំរេចរាល់អ្វីដែលកូនប្រាថ្នា ម៉ាក់ចង់ឃេីញស្នាមញញឹមកូនគ្រប់គ្រប់ពេល ស្រលាញ់កូនទាំងបីរបស់ម៉ាក់ខ្លាំងណាស់ ពេលមានកូនកូនគឺម៉ាក់មានអ្វីគ្រប់យ៉ាង កំលាំងចិត្តម៉ាក់គឺកូនកូន














