
សង្គម
ភ្នំពេញ ៖ នៅរយៈពេលចុងក្រោយនេះ តារា សិល្បករជាច្រើននាក់បានជួបទុក្ខបាត់បង់សមាជិកគ្រួសារ ជាក់ស្ដែងដូចជា សន វិជ្ជបុត្រ បាត់បង់ម្តាយ ,យូរីបាត់បង់ម្តាយ,អ្នកនាងយុគ ចិន្តា បាត់បង់ម្ដាយកាលពីពេលថ្មីនេះ។
ដោយឡែក អតីតពិធីការិនី ឈិន សុធារី ក៏មានបងស្រីម្នាក់ជាតារាចម្រៀងល្បីដែរ គឺ ឈិន សុរ៉ាវី បាត់បង់ជីវិតដោយអ-ត្ត.ឃា-ត និងត្រូវបាត់បង់អ្នកមានគុណទៀត។
ប្រិយមិត្តប្រហែលជាបានដឹងខ្លះ ហើយ អតីតពិធីការិនី ឈិន សុធារី កាលពីពេលកន្លងទៅថ្មីៗ ទើបតែក្លាយជាថៅកែដីឡូដ៍ និងក្លាយជាជំទាវថ្មីថ្មោង បន្ទាប់ពីមានគូស្នេហ៍ថ្មីនោះ។
ប៉ុន្តែនៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ស្រាប់តែអ្នកនាងបានផុសរូបខ្មៅកាន់ទុក្ខ ធ្វើឲ្យមិត្តភក្កិភ្ញាក់ផ្អើលជាខ្លាំង ដោយមានការចូលរួមរំលែកទុក្ខ និងចោទសួរចំពោះការកាន់ទុក្ខនេះ ដោយអ្នកនាង បានឲ្យដឹងថាជាការបាត់បង់ឪពុក។
ប្រភពព័ត៌មានបានឲ្យដឹងផងដែរថា ឪពុកអ្នកនាង លោកមានជំ-ងឺប្រចាំកាយយូរឆ្នាំមកហើយ គឺជំ-ងឺលើសឈា-ម ដែលនេះជាដំណឹងដ៏សោកសៅសម្រាប់គ្រប់គ្នាដែលជាកូនៗ។












