
សង្គម
បន្ទាប់មានមានរឿងរ៉ាវជាច្រើនបានកើតឡើងចំពោះលោក សុវណ្ណរិទ្ធី ចាងហ្វាងធីវីហ្វែសប៊ី រួចមក ដូចពាក្យចាស់លោកពោលថា ក្រោយភ្លៀងមេឃនឹងស្រលះ គឺស្រលះមែន និងប្រសើរទៀតផង។
ថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ជាថ្ងៃដ៏ល្អ សិរីសួស្ដី ដើមទ្រព្យ សម្រាប់លោកសុវណ្ណ រិទ្ធ និងគ្រួសារលោកមែន ព្រោះមានការអញ្ជើញចូលរួមពី អ្នកស្រី ហ៊ុន ស៊ីណាត អាចជាពិធីសែនក្រុងពាលីបុកគ្រឹះសាងសង់អគារថ្មី។
តាមរយៈវីដេអូ និងផុសរបស់លោកគឺមិនបានរៀបរាប់អ្វីច្រើនទេ គ្រាន់តែសរសេរថា ថ្ងៃច័ន្ទដើមទ្រព្យ និង កូនចៅសុំពរ សុំជ័យ ពីលោកយាយ Sinath Hun អ្នកមានគុណសំរាប់ក្រុមគ្រួសារកូនចៅ។
យ៉ាងណាឃើញមានការចូលរួមពីមហាជនដែលជាអ្នកគាំទ្រលោក សម្ដែងការអបអរ រីករាយជំនួស ពេលដែលមានការទំនុកបំរុងពី អ្នកស្រីហ៊ុន ស៊ីណាតយ៉ាងដូច្នេះ។
ក្រោយពីចូលរួមពិធីខាងលើរួច អ្នកស្រី បានឲ្យដឹងតាមរយៈគណនីលោកស្រីថា ថ្ងៃនេះចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ការិយាល័យ ព័ត៌មាន TVFB សុំសេចក្ដីសុខសេចក្ដីចម្រើនពីម្ចាស់ទឹកម្ចាស់ដីក្នុងទឹកដីខណ្ឌឬស្សីកែវ ក្រោមអធិបតីភាពសម្ដេចព្រះឧត្តមបញ្ញាដួង ផង់ ។ ២៦.៧.២០២១
















