
សង្គម
ភ្នំពេញ ៖ព្រឹកនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ១១និង៣០នាទី នេះសមត្ថកិច្ចព្រហ្ម-ទ-ណ្ឌ-កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន លោក អេង អូន ដែលគេស្គាល់ជាមន្ត្រីយោ-ធានៅអង្គភាពកងទ័ពជើង អាកាសកងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ខណៈជ-ន-ស-ង្ស័-យដើរចេញពីសាលាដំបូងជាមួយមេ-ធា-វីរបស់គេ។
ការឃា-ត់នេះគឺពាក់ព័ន្ធប-ទល្មើស ឆបោ-ក-និង-រំ-លោ-ភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ។
ប្រភពព័ត៌មានពីមន្ត្រី តុ-លា-ការបានឲ្យយដឹងថា ការចា-ប់ខ្លួនឈ្មោះអេង អូន គឺអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់តំណាងអយ្យការ លោក សុិត វណ្ណៈ ដែលបានចោ-ទប្រកា-ន់ឈ្មោះ អេង អូន ពីបទ« ឆ-បោ-ក និងរំ-លោ-ភលើទំនុកចិត្ត» ដែលមានទឹកប្រាក់សរុបប្រមាណ ៩២មុឺនដុល្លារ ដែលត្រូវប្ដឹ-ងដោយពាណិជ្ជករម្នាក់។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ឈ្មោះអេង អូន និងឈ្មោះ ហាស់ សុបិន្ត ជាអតីតអភិបាលរងខេត្តកំពត បានយករថយន្តលុចសុីស៥៧០ មួយគ្រឿង ជាកម្មសិទ្ធរបស់រដ្ឋ ទៅក្លែងស្លាកលេខ
ហើយយកមកបញ្ចាំឱ្យដើមបណ្ដឹ-ងយកប្រាក់ទៅបាត់ បន្ទាប់មកពួកគេបានឆ-បោ-កឱ្យជនរងគ្រោះទិញដី ជាច្រើនកន្លែង នៅខេត្តព្រះសីហនុ ដីនៅខេត្តកែប យកប្រាក់ម្ដង ៣០មុឺនដុល្លារ ម្ដង ២០មុឺនដុល្លារ និងដីនៅកន្លែងផ្សេងទៀត សរុបប្រាក់ប្រមាណ៩២មុឺនដុល្លារ ប៉ន្តែ ឈ្មោះ អេង អូន មិនមានដីប្រគល់ឱ្យម្ចាស់ប្រាក់ទេ ហើយថែមទាំងប្ដឹ-ងម្ចាស់ប្រាក់ទៀត ។
សូមបញ្ជាក់ថា លោក អេង អូន ក៏ត្រូវបានឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រេចផា-កពិ-ន័យជាទឹកប្រាក់ជាង៨០០លានរៀល ដោយសារតែក្រុមហ៊ុន អភិវឌ្ឍន៍ភ្នំថ្កូវ របស់លោកបានកាយយកដីក្រហមមុនទទួលបានអា-ជ្ញា-ប័ណ្ណ ។
ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានគេ-ចវេសដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់ផាក-ពិ-ន័-យ តាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនោះទេ។
បច្ចុប្បន្ន លោក អេង អូន ត្រូវបាននគរ-បា-លព្រ-ហ្មទ-ណ្ឌ-កម្រិតស្រាលឃា-ត់បណ្ដោះអាសន្ន ត្រៀមបញ្ជូនខ្លួនទៅអ-យ្យការអមសា-លាដំ-បូងរាជធានីភ្នំពេញ នារសៀលនេះទៀតដើម្បីចាត់ការតាមនីតិវិធី៕


