
សង្គម
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន បន្តយកចិត្តទុកដាក់ក្នុងការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពផ្សព្វផ្សាយព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានវិជ្ជាជីវៈត្រឹមត្រូវ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រព័ន្ធជាលក្ខណៈ Hybrid និងតាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈចំពោះអង្គភាពសារព័ត៌មាននេះ ត្រូវបង្កើតគណៈកម្មការមួយ ដែលមានការចូលរួមពីតំណាងក្រសួងព័ត៌មាន និងតំណាងសមាគមសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធ្វើការពិនិត្យវាយតម្លៃអំពីក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។
ទន្ទឹមនេះ ធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាននិងអ្នកប្រកបអាជីពសារព័ត៌មាន ឱ្យបានយល់កាន់តែច្បាស់ពីក្រមសីលធម៌ និងវិជ្ជាជីវៈ ច្បា-ប់ លិខិតបទដ្ឋានគតិយុត្ដ ទាំងជាតិ និងអន្តរជាតិ ដែលមានជាធរមាន ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនទូទៅ ប្រកបទៅដោយវិជ្ជាជីវៈត្រឹមត្រូវ។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់ថា សម្រាប់អ្នកដែលបានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ហេីយនៅតែឆ្លង គឺដោយសារមិនបានអនុវត្តន៏តាមការណែនាំរបស់ ក្រសួងសុខាភិបាល និង ប្រមុខរាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ តែទោះជាយ៉ាងណាក៏ដោយ អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូសរួចហេីយ តែបានឆ្លងកូវីដ គឺងាយស្រួលក្នុងការព្យាបាលឆាប់ជា តែងាយចម្លងទៅអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ។
ហើយឯកឧត្តមក៏បានធ្វេីការកោតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ដែលបានធ្វើតេសរហ័ស ជាបន្តបន្ទាប់ បានស្ទេីរគ្រប់គ្នារួចមកហេីយ ដេីម្បីរកមេ-រោ-គកូវីដ-១៩ និងសម្រាប់ សុវត្ថិ ភាព ក្នុងកន្លែងបំពេញការងារផ្សព្វផ្សាយ កុំឲ្យមានការឆ្លងបន្តគ្នា។


