
សង្គម
ប្រជាពលរដ្ឋដែលរស់នៅ នៅធ្វើដំណើរតាមផ្លូវលេខ 371 ដែលមានព្រំប្រទល់រវាងខណ្ឌដង្កោ និងខណ្ឌមានជ័យប្រាកដជាបានស្គាល់នូវរសជាតិហុយធូលី ដោយសារក្រុមឡានដឹកដី ទាំងធំ ទាំងតូចសម្រុកដឹកទាំងថ្ងៃ។
ទាក់ទងនឹងបញ្ហានេះអាជ្ញាធរបានប្រាប់ថាខាងខណ្ឌគឺមានការលាងសម្អាតជារៀងរាល់ថ្ងៃផងដែរ ប៉ុន្តែយើងនៅតែមើលឃើញមានដីដដែល ជាក់ស្ដែងបណ្ដាលឲ្យមានការរអិលដួលអ្នកធ្វើដំណើរជាបន្តបន្ទាប់ផងដែរ រហូតមានប្រិយមិត្តយើងលើកឡើងថា៖
«ផ្លូវ 371 ដេីម្បីផលប្រយោជន៍ឯកជន បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន សូមអាជ្ញាធរពាក់ព័ន្ធជួយមេីលផង» សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៖




