
សង្គម
លោកសាស្រ្តាចារ្យ ព្រីង សាខន មុខវិជ្ជាឯកទេស រូបវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរ-ណ-ភាព និងបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩។
ស-ពរបស់លោកសាស្រ្តាចារ្យ ត្រូវបានរៀបចំវិចខ្ចប់យកទៅបូ-ជា នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសាររបស់លោកសាស្រ្តាចារ្យ និងសូមដួងវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ ព្រីង សាខន បានទៅកាន់សុ-គ-តិ-ភព - រូបំ អនិច្ចំ ទុក្ខំ អនត្តា
បើតាមសាលាសង្កាត់ទឹកល្អក់ទី៣បានឲ្យដឹងថា លោក ព្រីង សុខន បង្រៀននៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ បានស្លា.ប់ដោយសារជំងឺកូវីដ-១៩ នៅផ្ទះរបស់លោកផ្ទាល់តែម្តង ស្ថិតនៅផ្ទះលេខ ៥១E១ ច្រកផ្លូវលេខ១៩២ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមរយៈបណ្តាញសង្គមហ្វេបុកលោក នៅប៉ុន្មានម៉ោងមុននេះបានសរសេរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងមូលមានទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់លោកសាស្ត្រាចារ្យ ព្រីង សុខន។
នេះជាការបាត់បង់នូវធនធានមនុស្សមួយរបស់យើង និងសូមវិញ្ញានខ័ន្ធរបស់លោកសាស្ត្រាចារ្យបានទៅកាន់សុគតិភព៕




